Denza ដែលម៉ាកយីហោឡានប្រណិតរបស់ BYD នៅថ្ងៃនេះ បានប្រកាសចេញនូវឡាន N9 ស៊េរីថ្មី 2026 ជាមួយនិងតម្លៃ 389,800 យ៉ន់ប្រហែលជា $54,870 ដុល្លារ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយដឹងថា ជម្រើសថ្មីនេះ គឺមានអាប់ដែតទៅលើផ្នែកសំខាន់ៗជាច្រើន ដែលក្នុងនោះមានដូចជា ការពង្រឹងទៅលើបន្ទះឈីប ទំហំអេក្រង់ធំជាងមុន និងផ្នែកខាងក្រៅ ក៏ដូចជាខាងក្នុងក៏ត្រូវបានកាន់តែខ្លាំង។ ជាមួយនិងវត្តមានម៉ូដែលថ្មី គឺមានរយៈពេលត្រឹមតែ 6 ខែប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញវត្តមានម៉ូដែល PHEV កាលពីខែមីនា។
N9 ឆ្នាំង 2026 នេះ គឺមាន 3 ជម្រើសផ្សេងគ្នា នឹងមានតម្លៃចាប់ពី 389,800 យ៉ន់ និង 409,800 យ៉ន់ ហើយនិងតម្លៃ 449,800 យ៉ន់។ សម្រាប់តម្លៃប្រៀបធៀបជាមួយនិងម៉ូដែលមុន គឺមាន 2 ជម្រើស និងមានតម្លៃ 389,800 យ៉ន់ 449,800 យ៉ន់។ សូមជំរាបថា ឡានថ្មីនេះ គឺមានម៉ូដែលប្រណិតតបស់ Denza ជម្រើស 6 កៅអី មានប្រវែង 5,258mm, ទទឹង 2,030mm, កំពស់ 1,830mm ហើយនឹងគម្លាតកង់មុខក្រោយប្រវែង 3,125mm។ ឡានថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងបច្ចេកវិទ្យា BYD e3 និងមានម៉ាស៊ីនចំណុះ 2.0T engine ហើយនិងមានម៉ូទ័រ 3 គ្រាប់ អាចបង្កើតល្បឿនពី 0 ទៅ 100km/h ត្រឹមពេល 3.9 វិនាទីប៉ុណ្ណោះ។
ឡាន Denza N9 ស៊េរីថ្មី 2026 ដំណើរការដោយអាគុយ BYD Blade Battery សាកពេញម្តងអាចបើកបរជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 230km និងចាក់សាំងពេញម្តង ហើយនិងសាកពេញម្តងអាចបើកបរបានចម្ងាយ 1,330km។ ដូចជំនាន់មុន ដែរសម្រាប់ឡាន Denza N9 ស៊េរីថ្មី 2026 នេះ ក៏មានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ BYD God Eye B ដែលមានការអមដំណើរដោយ roof-mounted LiDAR ទៀតផង។ មុខងារថ្មីនេះ ក៏មានការការគាំទ្រដោយ Navigation on Autopilot ផងដែរ។
ឡាន Denza N9 ស៊េរីថ្មី 2026 ក៏មានការបំពាក់នូវប្រព័ន្ធប៊ូមគ្រប់គ្រងរថយន្ត DiSus-A body control system ជាមួយ Air Suspension និងប្រព័ន្ធគ្រប់គ្រងផ្លូវដែលអាចបញ្ជាទៅប៊ូមបានអោយដំណើរការតាមស្ថានភាពផ្លូវបានផងដែរ។ សម្រាប់ម៉ូដែលនេះក៏នូវមានមុខងារទ្រទ្រង់ជាមួយនិង Rear-Wheel Steering, Compass Turn និងមុខងារ Crab-Walk ទៀតផង។
គួរបញ្ជាក់ផងដែរ កាលពីខែសីហាកន្លងទៅនេះ Denza លក់រថយន្តបាន 11,993 គ្រឿង កើនឡើង 20.06% ប្រៀបធៀបជាមួយនិងឆ្នាំមុន ហើយគិតត្រឹមដំណាច់ខែសីហានេះដែរ N9 លក់បានចំនួន 20,136 គ្រឿងហើយ។