កាលពីសប្តាហ៌មុននេះ ស្មាតហ្វូនជំនាន់ថ្មី iQOO 15 ត្រូវបានគេទម្លាយចេញនូវរូបភាពថ្មី ដែលមានខ្នងក្រោយមានជម្រើសពីរពណ៌គឺមានពណ៌ប្រផេះ លាយគ្នាជាមួយពណ៌ផ្កាឈូក ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ថា ពណ៌នោះឌីស្សាញមកស្រាប់នៅលើស្មាតហ្វូននេះនៅឡើយទេ។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីហើយ តាមរយៈវីដេអូថ្មីមួយនេះ បានបង្ហាញថា ខ្នងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងពណ៌ដែលអាចធ្វើការផ្លាស់ប្តូរបាន។ ដូចអ្វីដែលបានបង្ហាញចឹង ខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរពណ៌ទៅតាមទម្រង់នៃកាន់ ដោយអាចប្តូរពីទឹកប្រាក់ទៅជាពណ៌ផ្កាឈូក។
សូមជំរាបថា iQOO 15 នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅចុងខែនេះហើយ ដោយមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលនឹងមានការប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ Qualcomm Annual Summit នៅថ្ងៃទី 23 ខែកញ្ញាដល់ថ្ងទី 25 ខែកញ្ញានេះហើយ។ គួរបញ្ជាក់ថា កន្លងមកមានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរ ទំហំ 6.85 អ៊ីងQHD OLED display គាំទ្រដោយកញ្ចក់របស់ Samsung មានកម្រិតពន្លៃ 6,000 nits និងអាចទម្លាក់មកត្រឹម 1 nit បានទៀតផង។ ជាមួយគ្នានេះក៏មានការរំពឹងថា អេក្រង់នេះ ក៏នឹងមានការពង្រីកទៅលើ refresh rate ខ្ពស់ និងមានសិនស័រស្កែនម្រាមដៃ Ultrasonic fingerprint ទៀតផង។
iQOO 15 នឹងដំណើរការនៅលើស្បែក OriginOS នឹងមានថ្មទំហំចន្លោះពី 7,000mAh និង 8,000mAh ហើយនឹងមានការគាសំទ្រដោយកម្លាំសាក 100W fast charging។ និយាយពីកាមេរ៉ាវិញ នៅលើស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.5” និងគ្រាប់ទីពីរទំហំ 50MP telephoto។