no-alternative title
no-alternative title

Dreame Technology នឹងប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនព្រមគ្នាជាមួយស្មាតហ្វូនតែម្តង

ក្រុមហ៊ុន Dreame Technology របស់ប្រទេសចិន ដែលជាក្រុមហ៊ុនមានជំនាញទៅលើការផលិតរ៉ូប៉ូត ម៉ាស៊ីនបូមធូលី និងគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទផ្សេងទៀត បានប្រកាសត្រៀមពង្រីកបន្ថែមនូវអាជីវកម្មថ្មីដ៏មហិមារបស់ខ្លួនបន្ថែមទៀត។ Dreame បានប្រកាសផ្លូវការណ៍រួចហើយ ថាខ្លួនកំពុងត្រៀមខ្លួនក្នុងការហក់ចូលប្រឡូកក្នុងវិស័យឧស្សាហកម្មយានយន្តដែលដំណើរការដោយថាមពលអគ្គិសនីក្នុងពេលឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលជាមួយគ្នានេះ Dreame ក៏បានធ្វើការបង្ហាញចេញនូវគំរូឡានអគ្គិសនីដំបូងរបស់ខ្លួនជាផ្លូវការណ៍រួចហើយជាប្រភេទ Super Care EV ដែលមានការឌីស្សាញរូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹង Super Car របស់ក្រុមហ៊ុន Bugatti ដែរ។ ហើយនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រឿងរបស់ប្រទេសចិនមួយនេះ ក៏បានប្រកាសទៀតថា ខ្លួនក៏នឹងមានការប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួនដំណាលគ្នាជាមួយនឹងរថយន្តអគ្គិសនីផងដែរ។

ក្រុមហ៊ុន Dreame Technology ក៏បានបញ្ចេញផ្ទាំងរូបភាព Poster បង្ហាញពីការមកដល់នៃស្មាតហ្វូនដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង។ ហើយបើតាមអក្សរដែលសរសេរនៅលើផ្ទាំង Poster បង្ហាញតម្រុយច្បាស់ថា ស្មាតហ្វូនដំបូងរបស់ Dreame គឺមានឈ្មោះថា Dreame Space។

ប៉ុន្តែ គួរឲ្យស្តាយដោយសារតែនៅលើផ្ទាំងរូបភាព Poster មិនបានបង្ហាញពីការឌីស្សាញរូបរាងពេញលិញរបស់ស្មាតហ្វូនថ្មីនេះឡើយ រួមទាំងគុណសម្បត្តិរបស់វាផងដែរ។ ទោះជាយ៉ាងណាមិនការព្យាករណ៍ថា ស្មាតហ្វូន Dreame Space គឺនឹងផ្តោតទៅលើការថតរូបកម្រិតខ្ពស់តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម