no-alternative title
no-alternative title

ការលក់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 series បានបំបែកកំណត់ត្រាថ្មី

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 series គឺពិតជាទទួលបាននូវសមិទ្ធិផលនៃការលក់ដ៏អស្ចារ្យខ្លាំងមែនទែនសម្រាប់ពេលនេះ។ យោងតាមការអាប់ដេតចេញពីលោក Lu Weibing ដែលជាអគ្គនាយកនៅក្រុមហ៊ុន Xiaomi Group បានអោយដឹងថា ក្រុមហ៊ុន Xiaomi កំពុងតែបង្កើនទៅលើផលិតកម្មទៅលើស្មាតហ្វូននេះ ដោយសារតែវាមានតម្រូវការខ្លាំងមែនទែននៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោបានបន្តថា នៅក្នុងរយៈពេលត្រឹមតែ 2 ថ្ងៃនៃការប្រកាសបង្ហាញខ្លួនដំបូងរបស់ស្មាតហ្វូន Xiaomi 17 series នេះ ក្រុមហ៊ុនអាចលក់បានដល់ទៅ 1 លានគ្រឿង ដោយស្មាតហ្វូនម៉ូដែល Pro Max គឺមានចំនួនដល់ទៅពាក់កណ្តាលនៃការលក់សរុបនេះ បន្ទាប់មកតាមពីក្រោយដោយស្មាតហ្វូន Pro version។ ស្មាតហ្វូនទាំងពីរនេះ មានតម្លៃ 6,000 យ៉ន់ (~$840) ដែលនេះបង្ហាញថា ស្មាតហ្វូននេះ នៅតែមានតម្រូវការខ្លាំងនៅលើទីផ្សារ។ 

តាមការបញ្ជាក់របស់លោក Weibing ដដែលនេះ បានអោយដឹងថា តម្រូវការដ៏ខ្លាំងក្លានេះ គឺបង្ហាញអំពីការពង្រឹងទៅលើគុណភាពនៃផលិតផលរបស់ម៉ាកយីហោក្រុមហ៊ុននេះកាន់តែប្រសើរ។ សូមជំរាបថា សម្រាប់ស្មាតហ្វូន Xiaomi 17 នេះ មិនមានទំហំ 1TB នោះទេ នៅពេលដែលវាប្រកាសជាផ្លូវការ។ ក្រុមហ៊ុនបញ្ជាក់ថា សម្រាប់ទំហំ 1TB នឹងចាប់ផ្តើមលក់នៅថ្ងៃទី 5ខែតុលានេះនៅក្នុងតម្លៃចាប់ពី 5,299 យ៉ន់ (~$745)។  បើធៀបជាមួយនឹងស្មាតហ្វូន Xiaomi 15 គឺមានតម្លៃទាបជាង 200 យ៉ន់ (~$28) ។ 

លោក Weibing បានបន្ថែមថា ការលក់ស្មាតហ្វូន Xiaomi 17 Series នេះ គឺមានចំនួនច្រើនជាងស្មាតហ្វូន Xiaomi 15 បើមើលទៅលើល្បឿននៃការលក់ ហើយលោកបានបង្ហាញនូវការជឿជាក់ថា ចំនួននៃការកម្មង់ស្មាតហ្វូននេះ នឹងបន្តកើនឡើងបន្ថែមទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi ក៏បង្កើនទៅលើចំនួននៃស្តុក ដើម្បីបំពេញនូវតម្រូវការរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ថ្ងៃលក់ដំបូងរបស់ស្មាតហ្វូននេះ ក៏បំបែកនូវកំណត់ត្រានៃការលក់ ហើយក៏នឹងបន្តមានសន្ទុះខ្លាំងបន្ថែមទៀតនាពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម