no-alternative title
no-alternative title

រូបភាពដែលថតដោយកាមេរ៉ា Periscope នៅលើ iQOO 15 ត្រូវបានគេទម្លាយចេញហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន iQOO បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន iQOO 15 នៅក្នុងប្រទេសចិនខែនេះហើយ ខណៈដែលកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះ នៅស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។ មកដល់ពេលនេះ បើទោះបីជាមិនទាន់មានអ្វីជាក់លាក់ក៏ដដោយ ក្រុមហ៊ុន iQOO ធ្លាប់បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។  ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន iQOO 15 នឹងបំពាក់នូវសិនស័រ periscope telephoto។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហោះនៅលើ Weibo ចេញពីលោក Galant V ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន iQOO ក៏បានបង្ហាញអំពីគំរូនៃកាមេរ៉ាថតចេញពី periscope និងព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះផងដែរ។ លោកប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន iQOO ទើបតែបញ្ជាក់ថា ស្មាតហ្វូន iQOO 15 នេះ នឹងបំពាក់នូវសេនស័រ periscope telephoto lens ដែលមានសិនស័រទំហំ 1/2-អ៊ីង ដែលមានលក្ខណៈសម្បត្តិដូចទៅនឹងស្មាតហ្វូន Pro Max ផងដែរ។ សម្រាប់ Lens នេះ ទ្រទ្រង់នូវ 70mm focal length ជាមួយនឹង 3x optical zoom និង NICE imaging algorithm របស់ក្រុមហ៊ុន Vivo ថែមទៀតដែលបង្កើនទៅលើភាពច្បាស់ និងលម្អិតបំផុត។

របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន iQOO 15 នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP និង 50MP ultra-wide ហើយនិង 50MP periscope telephoto។ នៅក្នុងរូបភាព Poster ថ្មីនោះ លោក Galant V បានបញ្ជាក់ថា ស្មាតហ្វូន iQOO 15 នេះ នឹងទ្រទ្រង់ទៅលើ wireless charging និង IP68/69 សម្រាប់ការពារធូលី និងការជ្រាបទឹកផងដែរ។ គួររំលឹកផងដែរថា សម្រាប់ស្មាតហ្វូន iQOO 13 គឺមិនមានបច្ចេកវិទ្យា wireless charging នោះទេ។ លោក Galant V បានបន្ថែមថា ទំហំថាមពលថ្មរបស់ស្មាតហ្វូន iQOO 15 នេះ គឺប្រហែលជា 7,000mAh ។

សូមជំរាបថា ក្រុមហ៊ុន iQOO ក៏បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន iQOO Neo 11 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ជាមួយនឹងស្មាតហ្វូន iQOO 15 នៅក្នុងប្រទេសចិន ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ផងដែរ។ ខណៈពេលដែលវាមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីការប្រកាសជាសកលសម្រាប់ស្មាតហ្វូន Neo 11 នោះ ស្មាតហ្វូន iQOO 15 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាភ្លាមៗក្រោយការបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម