យោងតាមព័ត៌មានចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung បានអោយដឹងថា ក្រុមហ៊ុននេះ មានផែនការនៅក្នុងការពង្រីកទៅលើវត្តមានស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជាច្រើនរួចមកហើយនៅក្នុងទីផ្សារសកល ដែលក្នុងនោះមានដូចជា Galaxy Z Fold 7, Galaxy Z Flip 7 និង Galaxy Z Flip 7 FE។
នៅថ្ងៃនេះមានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េមួយនេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីបន្ថែមទៀតនៅក្នុងប្រទេសចិនផងដែរ។ តាមគម្រោងការរបស់ក្រុមហ៊ុន Samsung គឺបានត្រៀមខ្លួនបង្ហាញជាផ្លូវការស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Samsung W26 Series នៅក្នុងប្រទេសចិនៅពេលដ៏ខ្លីនេះហើយ ប៉ុន្តែជាធម្មតា ក្រុមហ៊ុន Samsung មិនបញ្ចេញនូវស្មាតហ្វូនប្រណិតបត់បានរបស់ខ្លួនដូចទីផ្សារសកលនោះទេ គឺក្រុមហ៊ុននេះ តែងតែបញ្ចេញនូវស្មាតហ្វូនបត់បានកូដថ្មីបន្ថែម សម្រាប់ទីផ្សារងប្រទេសមួយនេះ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបញ្ចេញនូវស្មាតហ្វូន W25 និង W25 Flip នៅក្នុងប្រទេសចិន ជាមួយនឹងស៊ុម Gold Armor Aluminum Frame។
តាមរយៈរូបភាព Poster ថ្មីទម្លាយថា ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនបត់បានថ្មីនៅថ្ងៃទី 11 ខែតុលាឆ្នាំ 2025 នេះហើយ។ ស្មាតហ្វូនប្រណិតថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung’s Heart of the World ដែលក្រុមហ៊ុននេះអាចនឹងបញ្ចេញនូវស្មាតវ៉ច Galaxy Watch Ultra ជាផ្លូវការផងដែរ៕