no-alternative title
no-alternative title

ការលក់ Ford Mustang Mach-E កើនឡើង 30.2% ខណៈ Ford F-150 Lightning នៅតែលក់ដាច់ខ្លាំង

Ford Mustang Mach-E នៅតែរក្សាដំណែងជាឡានអគ្គិសនីដែលក់ដាច់ខ្លាំងបំផុតនៅទីផ្សារអាមេរិកក្នុងត្រីមាសទីបីកន្លងទៅ តាមពីក្រោយដោយម៉ូដែល Ford F-150 Lightning ដែលជាឡានអគ្គិសនីភិកអាប់មានទីផ្សារលក់ល្អ និងជាទីពេញនិយមនៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍បានបង្ហាញថា ការលក់គិតចាប់ពីខែកក្តដា ដល់ខែកញ្ញា ឆ្នាំ 2025 ឡាន Ford Mustang Mach-E ដែលជា Electric Crossover លក់បានចំនួន 20,177 គ្រឿង កើនឡើងប្រមាណ 30.2% នៅទីផ្សារអាមេរិក ហើយក៏ជាពេលវេលានេះ ត្រូវបានគេកត់សំគាល់ថា ជាពេលវេលាល្អបំផុតសម្រាប់ការលក់ឡានម៉ាក Tesla Model Y ដែលចាគូប្រជែងចាប់តាំងពីពេលបង្ហាញវត្តមាននៅក្នុងឆ្នាំ 2020 មកម្ល៉េះ។

 

ហើយសម្រាប់ការលក់ Ford F-150 Lightning វិញ គឺមានចំនួន 10,005 គ្រឿង នៅត្រីមាសទី 3 កើនឡើនប្រមាណ 39.7% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន (2024)។ Ford F-150 Lightning នៅតែជារថយន្តភិចអាប់អគ្គិសនី ឬ Electric Pick up ដែលមានទីផ្សារល្អបំផុតនៅអាមេរិក នេះបើតាមការបញ្ជាក់ពី Ford Motors។

 

ទោះជាយ៉ាងណាសម្រាប់ការលក់ម៉ូដែល Ford E-Transit ដែល minivan EV វិញ មានការធ្លាក់ចុះនៅក្នុងត្រីមាសទីបីកន្លងទៅ ដោយម៉ូដែលនេះលក់បានចំនួនតែ 430 គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះការលក់ប្រមាណ 85% បើធៀបនឹងការលក់ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំ 2024 ស្របពេលដែលម៉ូដែល  Mercedes-Benz eSprinter ដែលជាគូប្រជែងទីផ្សារ minivan EV លក់បានចំនួនដល់ទៅ 2,955 គ្រឿង។

 

សម្រាប់ការលក់ទាំងឡានអគ្គិសនីសុទ្ធ ប្រភេទ Hybrid និង Plug-in-hybrid របស់ Ford ក្នុងត្រីមាសទីបី គឺឃើញថាមានលទ្ធផលល្អមិនធ្លាប់មាន ដោយក្នុងត្រីមាសនេះ Ford លក់រថយន្តសរុបទាំងអស់បានចំនួន 85,789 គ្រឿង កើនឡើងប្រមាណ 19.8% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនែកការលក់ឡានអគ្គិសនីសុទ្ធ គឺមានចំនួន 242,298 គ្រឿង គិតចាប់តាំងពីដើមឆ្នាំ 2025 មក។

ក្រុមហ៊ុន Ford បានអះអាងថា ខ្លួនលក់ឡានបានច្រើនជាងក្រុមហ៊ុន General Motors និង Stellantis បូកបញ្ចូលគ្នា។ ការលក់ឡាន Hybrid របស់ Ford ក្នុងត្រីមាសទីបីមានចំនួន 55,177 គ្រឿង។ សម្រាប់ Ford F-150 Lightning គឺលក់បានចំនួន 22,212 គ្រឿង កើនឡើងប្រមាណ 10.3% ខណៈដែលការលក់ម៉ូដែល Ford Maverick មានចំនួន 63,516 គ្រឿង គិតចាប់ពីដើមឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម