no-alternative title
no-alternative title

Volvo ចេញឡានក្រុងអគ្គិសនីស៊េរីថ្មី មានអាគុយ 720kWh សាកភ្លើងពេញម្តងអាចបើកបាន 700 គីឡូម៉ែត្រ

ឡានក្រុងដំណើរការដោយថាមពលអគ្គិសនីថ្មីរបស់ Volvo ម៉ូដែល BZR Electric Coach បានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 90kWh ចំនួន 8 ដុំ ដែលមានផ្តល់នូវថាមពលក្នុងការបើកបរបានចម្ងាយដល់ទៅជាង 700 គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ Volvo BZR Electric Coach ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងជាមួយជម្រើសចំនួន 3 ស៊េរីផ្សេងគ្នា ជាមួយនឹងការរៀបចំបំពាក់កញ្ចប់ថ្មមានទំហំតូចដែលភ្ជាប់នៅលើឆ្អឹងសាក់ស៊ីម្ខាងពីរៗសងខាងសម្រាប់ម៉ូដែល 4x2 ដែលកញ្ចប់ថ្មទាំង 4 ដុំ របស់ម៉ូដែលនេះមានសមត្ថភាពផ្ទុកនូវថាមពលបានកម្លាំង 360kWh។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះ Volvo BZR Electric Coach ម៉ូដែល 6x2 LHD មានបំពាក់មកជាមួយកញ្ចប់ថ្មចំនួន 8 ដុំ ភ្ជាប់នៅលើសាកស៊ីប្រវែង ដែលមានលទ្ធភាពផ្ទុកថាមពលបានសរុបដល់ 720kWh ហើយសម្រាប់កញ្ចប់ថ្មនីមួយៗ ឬ Each Battery Module គាំទ្រនូវថាមពលឆ្លងកាត់កម្លាំង 600 Volts ហើយនិងមានទំងន់ប្រមាណជា 535kg ដូចនេះ សម្រាប់ទំងន់ថ្មសរុបទាំង 8 ដុំនៅលើម៉ូដែល 6x2 LHD គឺដល់ 4,280kg។ Volvo BZR Electric Coach ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW ឬ 268 សេះ និងកម្លាំងរមួល 400Nm ហើយបន្ទាប់ពីការបញ្ចូលលេខ 2 ដំណើរការស្វ័យប្រវត្តិនោះកម្លាំងរមួលរបស់ម៉ូទ័រកើនកម្លាំងដល់ 20,900Nm។

ដោយឡែកសម្រាប់ម៉ូដែលដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor វិញ គឺមានកម្លាំងសរុប 536 សេះ និងកម្លាំងរមួល 850Nm ហើយបន្ទាប់ពីការបញ្ចូលលេខ 2 ល្បឿនស្វ័យប្រវត្តិនៃម៉ូទ័របានកើនឡើងដល់ 33,500Nm។ សម្រាប់ការសាកភ្លើង Volvo BZR Electric Coach វិញ គឺគាំទ្រជាមួយរន្ធប្រភេទ CCS2 connector កម្លាំង 250kW ដែលត្រូវបានគេហៅថា OppCharge។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ BZR Electric Coach គាំទ្រនូវប្រព័ន្ធ advanced driver assistance systems អភិវឌ្ឍន៍ដោយ Volvo សម្រាប់ឡានក្រុង ដែលក្នុងនោះរួមមានមុខងារ Adaptive Cruise Control, Collision Warning with Emergency Brake និង Side Collision Avoidance Support ជាដើម។

Volvo BZR Electric coach ជាឡានក្រុងដំបូងរបស់ Volvo ដែលប្រើប្រព័ន្ធគ្រោងឆ្អឹង ឬសាកស៊ីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Carrus Delta (CD) ហើយឡានក្រុងអគ្គីសនីថ្មីនេះ នឹងមានវត្តមាននៅលើដងវិថីនៃប្រទេស Nordic និង Benelux ក្នុងតំបន់អឺរ៉ុបឆាប់ៗនេះ ខណៈតម្លៃក្រុមហ៊ុន Volvo មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម