no-alternative title
no-alternative title

vivo X300 Pro ដែលត្រៀមសម្រាប់ទីផ្សារសកលបង្ហាញខ្លួននៅលើវិញ្ញាបនបត្រប្រទេសម៉ាឡេស៊ីហើយ

ខណៈដែលការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននឹងធ្វើនៅថ្ងៃទី 13 ខែតុលាខាងមុខនេះ ក្រុមហ៊ុន Vivo ក៏បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Vivo X300 series នេះសម្រាប់ទីផ្សារសកលផងដែរ។ មកដល់ពេលនេះ ស្មាតហ្វូន Vivo X300 និង X300 Pro ទទួលបាននូវការអនុម័តនៅក្នុងប្រទេសជាច្រើនផ្សេងៗគ្នារួចហើយផងដែរ។ ថ្មីៗនេះ មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនប្រភេទ Pro បានបង្ហាញខ្លួននៅលើ Database នៃវិញ្ញាបនបត្រ SIRIM នៅក្នុងប្រទេសម៉ាឡេស៊ីថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Vivo X300 Pro នេះ គឺមានភ្ជាប់ជាមួយលេខកូដ V2514 ដែលទទួលបាននូវការអនុម័តចេញពី SIRIM នេះ ហើយកាលពីខែមុននេះ ស្មាតហ្វូនដដែលនេះ ក៏បានបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9500, RAM 16GB និងAndroid 16 នៅលើបញ្ជី Geekbench ដូចគ្នា។ បើមើលទៅលើវិញ្ញាបនបត្រនេះ បង្ហាញថា លេខកូដ V2514 នេះ ក៏ទទួលបាននូវការអនុម័តចេញពី Eurasian Economic Commission (EEC) និងវិញ្ញាបនបត្រជាច្រើនទៀតដូចជា TKDN របស់ឥណ្ឌូនេស៊ី និង SDPPI រួចេរាល់ហើយ ។

សម្រាប់ស្មាតហ្វូន Vivo X300 វិញ គឺមានលេខម៉ូដេល V2515 និងបានបង្ហាញខ្លួននៅលើ Database របស់ Geekbench, BIS (ឥណ្ឌា), TKDN (ឥណ្ឌូនេស៊ី) និង SDPPI (ឥណ្ឌូនេស៊ី)។ សម្រាប់នៅលើបញ្ជី Geekbench បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500, RAM  16GB និង Android 16 ដូចគ្នា។ សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 និង  Find X9 Pro ក៏នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 នេះផងដែរ។ ខណៈស្មាតហ្វូន OPPO Find X9 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែតុលាខាងមុខនោះ ស្មាតហ្វូនជំនាន់ថ្មី Vivo X300 នេះ ទំនងជានឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅចុងខែនេះហើយ។ 

 

យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន vivo X300 series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែតុលា នៅក្នុងប្រទេសចិន ខណៈពេលដែលការប្រកាសនៅក្នុងទីផ្សារសកល អាចនឹងក្រោយការបង្ហាញវត្តមានរបស់ស្មាតហ្វូន Find X9 Series។ ស្មាតហ្វូន Vivo X300 series នេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតក្រៅពីប្រទេសចិននៅខែវិច្ឆិកាខាងមុខនេះ។

សម្រាប់ព្រឹត្តិការណ៍នៃការបង្ហាញវត្តមានស្មាតហ្វូន Vivo X300 series នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរដូចជា Vivo Pad 5e, Vivo Watch GT 2 និង Vivo TWS 5 ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ផលិតផលទាំងនេះ នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលដែរឬយ៉ាងណានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម