no-alternative title
no-alternative title

ល្ហៀងៗថា Samsung អាចនឹងនាំយកនូវម៉ូដែល Plus ត្រឡប់មកវិញសម្រាប់ Galaxy S26 Series

យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung អាចនឹងសម្រេចចិត្តឡើងវិញទោលើការនាំយកនូវស្មាតហ្វូនត្រកូល “Plus” មកកាន់ត្រកូលស្មាតហ្វូនលំដាប់ Flagship របស់ខ្លួនដែលគ្រោងនឹងចេញនៅឆ្នាំក្រោយយនេះ បន្ទាប់ពីលើកមុននេះមានការប្រកាសថាបោះបង់ចោល។ តាមការបញ្ជាក់ចេញពីសារព័ត៌មាន The Elec បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមអភិវឌ្ឍឡើងវិញទៅលើស្មាតហ្វូនដែលមានលេខកូដ “M Plus” ដែលត្រូវគេសង្ស័យថា គឺជាស្មាតហ្វូន Galaxy S26+។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានដាក់ចេញនូវគម្រោងចំនួន 3 ទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនGalaxy S26 “M1” (S26 ឬ  S26 Pro), “M2” (S26 Edge) និង “M3” (S26 Ultra)។ ក្រុមហ៊ុន Samsung បានសម្រេចជំនួសម៉ូដែល Plus ជាមួយនឹងម៉ូដែល “Edge” ថ្មីដែលមានការឌីស្សាញប្លែកជាងមុនបន្តិច ប៉ុន្តែស្ថិតនៅចន្លោះស្មាតហ្វូន Base និង Ultra។ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនដូចតាមគម្រោងផែនការនោះទេ។ ស្មាតហ្វូន Galaxy S25 Edge បានបង្ហាញខ្លួននៅកាលពីខែឧសភាក៏ជួបនូវការលំបាកជាច្រើននៅលើទីផ្សារផងដែរ។ 

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូន Galaxy S25 Edge ត្រឹមតែ 30 ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល 4 ខែនេះ ដែលមានចំនួនតិចជាងស្មាតហ្វូន Galaxy S25 Plus ដែលមានការផលិតដល់ទៅ 50 ម៉ឺនគ្រឿងនៅក្នុងរយៈពេលដូចគ្នាធៀបទៅនឹងឆ្នាំមុននេះ។ ការលក់ធ្លាក់ចុះទៅលើស្មាតហ្វូន Galaxy S25 Edge ហាក់ដូចជាបង្ខំក្រុមហ៊ុន Samsung ក្នុងការនាំយកនូវត្រកូល Plus មកវិញសម្រាប់ស្មាតហ្វូន Galaxy S26 Plus។ ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Samsung នឹងបន្តក្នុងការនាំយកនូវម៉ូដែល Edge ជាមួយនឹងស្មាតហ្វូន Plus ឬអាចនឹងបោះបង់ចោលនូវកូដណាមួយនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម