no-alternative title
no-alternative title

ឡាន Audi ម៉ូដែលទីពីរផលិតដោយ SAIC ឃើញមានបំពាក់កាមេរ៉ា Face-ID ជាប់នឹងគ្រោងទ្វារ

ឡានម៉ាក Audi ដែលជាម៉ូដែលទីពីរ ឬ Second generation ដែលផលិតឡើងដោយក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង Audi និងក្រុមហ៊ុនចិន SAIC Group ត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅលើដងវិថីមួយក្នុងប្រទេសចិន។ ហើយអ្វីដែលទាញការចាប់អារម្មសម្រាប់គំរូរថយន្ត Audi ជំនាន់ថ្មីនេះ គឺជាការបំពាក់នៅសែនស័រកាមេរ៉ា Face-ID នៅលើសសរគ្រោងឆ្អឹងទ្វារ ជាមួយនឹងការឌីស្សាញដៃទ្វារលាក់ចូលក្នុង ឬហៅថា hidden-door handle។ រថយន្ត Crossover ស៊េរីថ្មីរបស់ Audi នេះ ត្រូវបានគេព្យាករណ៍ថា នឹងមានវត្តមាននៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026 ហើយក៏ជាម៉ូដែលទីពីរបន្ទាប់ពី E5 Sportback ដែលកំពុងមានវត្តមាននៅលើទីផ្សាររួចហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Audi បានចាប់ដៃជាមួយ SAIC ក្នុងខែវិច្ឆិកា ឆ្នាំ 2024 ហើយរថយន្ត Audi ដំបងដែលកើតចេញពីការបណ្តាក់ទុនរួមគ្នានេះ គឺជាម៉ូដែល E5 Sportback ដែលបានប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2025។ Audi E5 Sportback បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរជម្រើស គឺម៉ូទ័រមួយ ឬប៉ុងមួយមានកម្លាំង 299 សេះ ឬ 408 សេះ និងម៉ូទ័រពីរ ឬប៉ុងពីរមានកម្លាំង 525 សេះ ឬ 787 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $33,130 ឡើងទៅ។

កន្លងមកក្រុមហ៊ុន Audi បានប្រកាសពីគម្រោងការក្នុងការប្រកាសចេញរថយន្តថ្មីចំនួន 3 ម៉ូដែលទៀតត្រឹមឆ្នាំ2027 ហើយសម្រាប់រថយន្តម៉ូដែលថ្មីទីពីរដែលគេប្រទះឃើញពេលនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026។

 

តាមរូបភាពបង្ហាញឲ្យឃើញថា Audi Crossover SUV ជំនាន់ទីពីររបស់ Audi និង SAIC មានការឌីស្សាញថ្មីខុសពីគំរូដែលធ្លាប់ត្រូវបានគេប្រទះឃើញកាលពីខែកក្តដា។ ដោយគំរូថ្មីនេះ ឃើញមានបំពាក់កញ្ចក់មើលក្រោយប្រភេទកញ្ចក់ក្តោបធម្មតា ដៃទ្វារលាក់ retractable door handles យ៉ាន់កង់ប្រាំបីកាំ កន្លែងសាកភ្លើងនៅលើត្រគៀកខាងឆ្វេង ដំបូលក្រោយមានភ្ជាប់ជាមួយ Spoiler កាមេរ៉ាចាប់សកម្មភាពនៅលើថ្នាល់ខាងមុខ និងប្រព័ន្ធភ្លើងជុំវិញគូទខាងក្រោយជាដើម។

 

ចំនែកដំបូលដែលរចនាបែបជម្រៀលក្រោយ និងគ្រោងឆ្អឹងទ្វារ គឺមានពណ៌ខ្មៅ ហើយអ្វីដែលទាក់ទាញការចាប់អារម្ម គឺនៅលើឆ្អឹងទ្វារឃើញមានបង្កប់នូវសែលស័រកាមេរ៉ា Face-ID ថែមទៀតផង ដែលនេះសបញ្ជាក់ថា កាមេរ៉ានេះ នឹងប្រើសម្រាប់ស្កែនសំគាល់ម្ចាស់ក្នុងការដោះសោរទ្វារ។

រថយន្ត Audi Crossover SUV ថ្មីនេះ នឹងមានប្រវែង 5 ម៉ែត្រ មានភ្ជាប់មកជាមួយប្រព័ន្ធ Advanced Digitized Platform (ADP) និងគាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 800V high-voltage system។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតផ្សេងៗទៀត ដូចជាប្រព័ន្ធ Powertrain ជាដើមមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែ មានការព្យាករណ៍ថា Audi ជំនាន់ទីពីរនេះ អាចនឹងមានេះជម្រើសកម្លាំងដូចគ្នានឹងម៉ូដែល E5 Sportback ដែរ គឺមានជាម្រើសម៉ូដែលចាប់ពីកម្លាំង 295 សេះ ដល់ 776 សេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន