យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iQOO 15 នឹងមានការប្រកាសចេញនៅលើទីផ្សារនៅក្នុងខែនេះហើយស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន iQOO ក៏បានបញ្ជាក់ផ្លូវការណ៌ពីលក្ខណៈសម្បត្តិទូទៅ រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗដែលនឹងមាននៅលើស្មាតហ្វូននេះផងដែរ។ សម្រាប់បច្ចេកវិទ្យាថ្មីដែលប្លែកនៅលើ iQOO 15 នេះ គឺការប្រើប្រាស់នូវបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ខណៈដែលម៉ូដែលមុនមិនមាននោះទេ។
គួរបញ្ជាក់ថា កន្លងមកគឺធ្លាប់មានព័ត៌មានជាច្រើនរួចមកហើយដែលបាននិយាយពីរឿងនេះ ដូច្នេះ ពេលនេះ គឺជាពិតជាដំណឹងល្អមែនទែនសម្រាប់ហ្វេនៗនៅពេលដែលក្រុមហ៊ុនបានចេញមកបញ្ជាក់ផ្លូវការណ៍នេះ។ សម្រាប់ចំណុចទី 2 គឺនៅលើស្មាតហ្វូននេះ នឹងមានការតម្លើងនូវបច្ចេកវិទ្យា IP68 និងIP69 ratings សម្រាប់ការពារជំរាបទឹងនិងធូលីរូមជាមួយនិងសិនស័រស្កែនម្រាមដៃ ultrasonic fingerprint sensor ដែលលឿនជាង និងជឿជាក់ជាង iQOO 13 ទៀតផង។
ចំពោះចំណុចក្រោយនេះនេះ គឺនៅលើស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះ នឹងមានការប្រើប្រាស់នូវរន្ធ USB-C 3.2។ និយាយពីកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ គឺត្រូវបានគេបញ្ជាក់ហើយថា នឹងមានការប្រើប្រាស់ឈីប Qualcomm Snapdragon 8 Elite Gen 5 SoC និងមានអេក្រង់ទំហំ 6.85 អ៊ីង QHD Samsung-made AMOLED screen ល្បឿន 144Hz refresh rate និងកម្រិតពន្លឺ 2,600-nit peak brightness។ កន្លងមក មានការបញ្ជាក់ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រកាសចេនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 15 ខែតុលានេះហើយ។