no-alternative title
no-alternative title

ថាមពលថ្មស៊ីលីកូនកាបូនរបស់ Honor ទទួលបានវិញ្ញាបនបត្រ 2025 Best Inventions

ថ្មីៗនេះ ក្រុមហ៊ុន Honor ទទួលបាននូវចំណាត់ថ្នាក់ពិសេសនៅលើបញ្ជីនៃ 2025 Best Inventions នៅលើទស្សនាវដ្តី Time Magazine ទៅលើបច្ចេកវិទ្យាថាមពលថ្ម Dynamic “Silicon-Carbon”។ ការទទួលបាននូវលទ្ធផលត្រចះត្រចង់មួយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ គឺដោយសារតែទទួលបាននូវថាមពលថ្ម Cell ដែលមានសមត្ថភាពខ្លាំងក្លាបំផុតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលនិងស្មាតហ្វូនប្រណិត Flagship នាពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពី Time Magazine ក៏បានពណ៌នាអំពីសារៈសំខាន់នៃថាមពលថ្មរបស់ Honor Silicon-Carbon ផងដែរ។ សសូមជំរាបថា នៅក្នុងពេលបច្ចុប្បន្ននេះ ថាមពលថ្ម lithium-ion នេះ ត្រូវបានគេប្រើប្រាស់ច្រើនជាងគេនៅលើស្មាតហ្វូនជាច្រើន ដោយកន្លងមកធ្លាប់មានបញ្ហាដូចជាការកើនឡើងទៅលើកំដៅ ការប៉ោង និងឆាបឆេះជាដើម ហើយប្រភេទនៃថាមពលថ្មនេះ គឺពិតជាមានតម្លៃខ្ពស់បើធៀបជាមួយនឹងថាមពលថ្មរបស់ស្មាតហ្វូនជាច្រើនទៀតផងដែរ។

 

ដោយសារតែរឿងនេះ ទើបក្រុមហ៊ុន Honor បានរកឃើញនូវដំនោះស្រាយថ្មីទៅលើបច្ចេកវិទ្យាថ្មនេះ គឺតាមរយៈនៃការប្រើប្រាស់នូវ Silicon-carbon។ សម្រាប់ថាមពលថ្ម Silicon-Carbon នេះ គឺមានកម្រិត density ខ្ពស់ជាងមុន និងប្រើប្រាស់បានយូរជាងមុន ហើយវាក៏មានការឌីស្សាញរូបរាងស្លីមជាងមុនផងដែរ។ ថាមពលថ្មនេះ ក៏មានល្បឿនលឿនជាងមុនទៅលើការសាកថ្មផងដែរ។

 

ក្រុមហ៊ុន Honor ទើបតែបង្ហាញនូវថាមពលថ្ម Silicon-Carbon ដែលមានកម្រាស់ 2.3mm ដែលមានកម្លាំងថាមពលដល់ទៅ  6100mAh។ បើមើលទៅលើស្មាតហ្វូន Magic V5 គឺអាចប្រើប្រាស់បានច្រើនជាង 35 ម៉ោង។ សម្រាប់ស្មាតហ្វូនជាច្រើនទៀត ក៏មានប្រើប្រាស់នូវថាមពលថ្មថ្មីផងដែរ ក្នុងនោះរួមមាន Honor X70, Honor 400 និង Magic 8 ជាដើម។ សម្រាប់ស្មាតហ្វូន Flagship ទាំងនេះ នឹងមានថាមពលថ្ម  7200mAh cell ជាមួយនឹង 120W super-fast charging ។ 

បន្ទាប់ពីស្មាតហ្វូន Honor នេះ ក្រុមហ៊ុន Huawei ក៏ចាប់ផ្តើម upgrade ទៅលើថាមពលថ្មរបស់ខ្លួនទៅលើស្មាតហ្វូនជាច្រើនផងដែរ។ ក្រុមហ៊ុននេះក៏ពង្រឹងទៅលើល្បឿននៃការសាកថ្មទៅលើស្មាតហ្វូនទាំងនេះផងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុនក៏មានគម្រោងក្នុងការប្រើប្រាស់នូវថាមពលថ្មថ្មីនេះនៅលើស្មាតវ៉ច និងកុំព្យូទ័រផងដែរ។ យើងអាចនឹងឃើញនូវការផ្លាស់ប្តូរជាច្រើនទៀតនៅឆ្នាំក្រោយនេះ ឬជាមួយនឹងស្មាតវ៉ច Watch 5 Pro នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម