
ក្រុមហ៊ុន Zhengzhou Nissan បានប្រកាសថា ឡានភិកអាប់ស៊េរីថ្មី Frontier Pro PHEV របស់ខ្លួននឹងចាប់ផ្តើមចេញលក់មុននៅថ្ងៃទី 30 ខែតុលា ខាងមុខនេះ។ រថយន្ត Pickup ថ្មីមួយនេះត្រូវបានផលិតឡើងជាតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន Nissan គឺ "In China, For China, To the World" ព្រោះតែ Frontier Pro PHEV ជាឡាន Pickup ដំបូងរបស់ក្រុមហ៊ុនដែលត្រូវបានរចនា បង្កើត និងផលិតនៅក្នុងប្រទេសចិនសម្រាប់ការនាំចេញទៅកាន់ទីផ្សារទូទាំងពិភពលោក។
Nissan Frontier Pro មានទាំងប្រើម៉ាស៊ីនឥន្ធនៈធម្មតា និងប្រើប្រព័ន្ធ Plug-in Hybrid។ នៅមុនថ្ងៃទី 29 ខែតុលា អតិថិជនអាចដាក់ការបញ្ជាទិញមុនបានដោយក្រុមហ៊ុនតម្រូវឲ្យធ្វើការកក់ប្រាក់ប្រមាណ 199 យន់ ដែលស្មើរនឹង 28 ដុល្លារ តែប៉ុណ្ណោះ។ Zhengzhou Nissan គ្រោងនឹងចេញលក់ជាផ្លូវការ Nissan Frontier Pro នៅត្រីមាសទីបួនឆ្នាំ 2025 នេះ។ Frontier Pro Series ត្រូវបានរក្សាកញ្ចប់នៃការឌីស្សាញបែបទម្រង់ V-Motion ជាមួយតួរខ្លួនបែប body-on-frame ដែលរំលេចជាមួយពណ៌ two-tone។

ផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបែបទំនើបនិយមដូចជាមានការដំឡើងនូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch នៅផ្នែកកណ្តាល នៅខាងក្រោមមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរ និងមានប៊ូតុង Physical សម្រាប់បញ្ជាមុខងារមួយចំនួន។ ឡានភីកអាប់ថ្មីនេះមានបំពាក់នូវប្រព័ន្ធសំឡេង Focal audio system របស់ក្រុមហ៊ុនបារាំង និងមានដំបូងបើកធំ extra-large panoramic sunroof ថែមទៀតផង។ ទ្វារក្រោយរបស់ Nissan Frontier Pro អាចបើកបានក្នុងកម្រិតមុំ 90 ដឺក្រេ រីកៅអីជួរក្រោយអាចកាច់ទម្រេតបានបីកម្រិតមុំដែលផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ។
.jpg)
ទៅលើអនុភាពកម្លាំង ឬ Powertrain វិញ ម៉ូដែល Frontier Pro PHEV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានអនុភាពកម្លាំង 410 សេះ និងកម្លាំងរមួល 800Nm ហើយអាចអូសសណ្តោងទំងន់បាន 3.5 តោន និងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 130km។
.jpg)
រថយន្ត Pickup PHEV កូនកាត់ជប៉ុនចិនមួយនេះ ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ four-wheel drive system និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត Level 2 driving assistance technology រួមនឹងមានមុខងារ 6kW high-power intelligent discharging ផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃពេញរបស់ Nissan Frontier Pro Series ក្រុមហ៊ុនមិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕





