no-alternative title
no-alternative title

iQOO 15 នឹងបំពាក់ថ្មទំហំ 7000mAh ជាមួយបច្ចេកវិទ្យាសាក 100W wired និង 40W wireless charging

នៅទីបំផុត ក្រុមហ៊ុន iQOO បានចេញមកបញ្ជាក់ថា ស្មាតហ្វូនលំដាប់ថ្នាក់ Flagship ស៊េរីថ្មីរបស់ខ្លួនម៉ូដែល iQOO 15 នឹងបំពាក់នូវថាមពលថ្មទំហំ 7000mAh Blue Ocean។ ក្រុមហ៊ុននេះ ថែមទាំងបានទម្លាយព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះផងដែរ ខណៈដែលការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅថ្ងៃទី 20 ខែតុលានេះហើយ។ សម្រាប់ថ្ម Blue Ocean ថ្មីនេះ គឺមានការប្រើប្រាស់នូវស្ថាបត្យកម្ម Single-Cell Structure ជំនួសអោយការឌីស្សាញ Dual-Cell ធម្មតា។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន iQOO នេះ ស្មាតហ្វូនថ្មីនេះ ក៏មានការពង្រឹងទៅលើភាពធន់ទៅលើការប្រើប្រាស់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការតម្លើងថាមពលធំ នៅលើស្មាតហ្វូនថ្មីនេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging និង 40W wireless charging ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ PPS និង  PD charging protocols ដល់ទៅ 55W ផងដែរ។ ស្មាតហ្វូន iQOO 15 នេះ ក៏នឹងមានការបំពាក់នូវប្រព័ន្ធ  Global Direct Power Supply 2.0 system ដែលអនុញ្ញាតអោយស្មាតហ្វូននេះ នៅតែមានភាពត្រជាក់នៅក្នុងអំឡុងពេលសាកថ្ម និងការលេងហ្គេមក្នុងពេលដំណាលគ្នា។ ប្រព័ន្ធនេះ មានគោលដៅក្នុងការកាត់បន្ថយទៅលើការកើនឡើងកំដៅ ជាពិសេសនៅក្នុងអំឡុងពេលនៃការលេងហ្គេម។ 

បន្ថែមពីនេះ ក្រុមហ៊ុននេះក៏បានចែករំលែកនូវលទ្ធផលនេះនៅលើ Benchmark របស់ខ្លួនផងដែរ។ នៅក្នុងការតេស្តទៅលើហ្គេម High-Load Map ជាមួយនឹង 60fps និង ultra-high graphics settings នោះ ស្មាតហ្វូននេះ អាចរក្សានូវ 1% low frame rate 57.8 fps។ ក្រុមហ៊ុន iQOO ក៏មានការបំពាក់នូវ Monster Supercore Engine និងបន្ទះឈីប Q3 e-sports ដែលទ្រទ្រង់ទៅលើ Ray Tracing ទៀតផង។

ស្មាតហ្វូន iQOO 15 មានការបំពាក់នូវអេក្រង់រាបស្មើរទំហំ 6.8 អ៊ីងកម្រិត 2K គាំទ្រដោយ Samsung Everest OLED ជាមួយនឹង M14 light-emitting ដែលទ្រទ្រង់ទៅលើល្បឿន 144Hz refresh rate កម្រិត 6000 nits peak brightness និង 3200Hz touch sampling។ ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 50MP ជាមួយនឹងសិនស័រ 1/1.5 អ៊ីង និងមួយគ្រាប់ទៀតមានទំហំ 50MP Periscope Telephoto ជាមួយនឹងសិនស័រ 1/2-អ៊ីង និងមានឡែន 70mm focal length ហើយនិងកម្រិត 3X optical zoom។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏បំពាក់នូវ 8K VC Ice Dome cooling system, symmetric dual speakers, ultrasonic fingerprint sensor សម្រាប់ការពារសុវត្ថិភាពផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍