no-alternative title
no-alternative title

នៅពេលនេះ vivo X300 Pro មានដាក់លក់នៅលើអនឡាញជាមួយនិងតម្លៃចាប់ពី $899

ស្មាតហ្វូនស៊េរីថ្មី vivo X300 Pro ត្រូវបានឌីស្សាញឡើងសម្រាប់ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ ជាមួយនឹងការបង្កើនទៅលើកម្លាំងម៉ាស៊ីន ការទស្សនាលើអេក្រង់កាន់តែសំបូរបែប ហើយនិងមានប្រព័ន្ធកាមេរ៉ាច្បាស់ក្នុងការប្រើប្រាស់។ ជាមួយនឹងការបំពាក់នូវ Hardware & Software កម្រិតខ្ពស់នេះ បានធ្វើអោយស្មាតហ្វូនថ្មីនេះ ពិតជាសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់បានល្បឿនលឿន គុណភាពខ្ពស់ និងការជឿជាក់ខ្ពស់ទៅលើស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនខ្លាំងក្លា

ស្មាតហ្វូន vivo X300 Pro នេះ ដំណើរការនូវបន្ទះឈីប MediaTek Dimensity 9500 ដែលបង្កើនល្បឿនលឿនក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃ ការលេងហ្គេម ឬការងារ multi-tasking ជាដើម។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវរ៉េម LPDDR5X Ultra RAM 12GB ឬ 16GB ហើយនិងម៉េមូរីទំហំ 256GB ឬ 512GB  UFS 4.1 Storage។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ 5G network support, Wi-Fi 6, Wi-Fi 7, Bluetooth 5.4 និង NFC ផងដែរ។ 

 

អេក្រង់ភ្លឺច្បាស់ ពណ៌ស្រស់ស្អាត

ស្មាតហ្វូនថ្មីនេះ មានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង បង្ហាញចេញបានកម្រិត 1.5K AMOLED ទ្រទ្រង់ជាមួយនឹងកម្រិតល្បឿន  120Hz refresh rate ផ្តល់នូវភាពងាយស្រួលក្នុងការ scrolling និងការទស្សនា។អេក្រង់នេះមានកម្រិតពន្លឺ 3000 nitsHDR brightness និងទ្រទ្រង់ដល់ទៅ 1 ពាន់លានកូល័រផងដែរ។ ដូចនេះ មិនថាអ្នកទស្សនានៅលើអេក្រង់នេះ យូរប៉ុណ្នានោះទេ គឺមិនធ្វើអោយអ្នករោយភ្នែកនោះទេ។ 

 

ថាមពលថ្មធំ និងបច្ចេកវិទ្យាសាកថ្មលឿន

ស្មាតហ្វូន vivo X300 Pro នេះបំពាក់នូវថាមពលថ្មទំហំ 6510mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម 90W fast wired charging និង 40W wireless charging ដែលមានន័យថា លោកអ្នកអាចទទួលបានថាមពលថ្មប្រើប្រាស់បានយូរទោះបីជាសាកក្នុងរយៈពេលខ្លីក៏ដោយ។ បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានរន្ធសាកថ្ម Type-C port សម្រាប់សាកថ្មបានលឿនថែមទៀតផង។

 

ការលេងហ្គេមបានរលូន

សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមគឺពិតជាពិសេសដោយសារតែនៅលើស្មាតហ្វូននេះ មានការបំពាក់នូវបច្ចេកវិទ្យា VC-Liquid cooling technology កម្រិតខ្ពស់ និងមានបន្ទះឈីបសម្រាប់ការលេងហ្គេម ដែលអាចធ្វើអោយស្មាតហ្វូននេះអាចលេងហ្គេមបានរយៈពេលយូរដោយគ្មានបញ្ហានោះទេ។ សម្រាប់ការលេងហ្គេមនៅលើស្មាតហ្វូននេះ នឹងផ្តល់នូវភាពអស្ចារ្យ និងរលូនបំផុត។

 

ប្រព័ន្ធកាមេរ៉ាកម្រិតអ្នកអាជីព

ស្មាតហ្វូន  Vivo X300 Pro បំពាក់កាមេរ៉ាដ៏ខ្លាំងក្លា៖

-50MP Sony LYT-828 primary ជាមួយនឹង Gimbal OIS សម្រាប់ថតរូបភាពបានច្បាស់ និងរក្សាលំនឹង

-200MP Samsung ISOCELL HPB periscope telephoto lens សម្រាប់ការ Zoom បានច្បាស់

-50MP ultra-wide ជាមួយនឹង 116° field of view សម្រាប់ចាប់រូបភាពបានលឿន និងធំទូលាយ

-កាមេរ៉ាខាងមុខ 50MP ច្បាស់ក្នុងការថតរូបភាព Selfie និងវីដេអូខល

កម្មវិធីកាន់តែឆ្លាតវៃ

ជាមួយនឹងការដំណើរការនូវ OriginOS 6.0 នៅលើ Android 16 នេះ ស្មាតហ្វូននេះ ផ្តល់នូវមុខងារជាច្រើនក្នុងការប្រើប្រាស់ដូចជា facial recognition និង  side fingerprint sensorសម្រាប់ការពារសុវត្ថិភាព និងដោះសារបានលឿនថែមទៀត។

 

ការឌីស្សាញរូបរាងស្លីម

ស្មាតហ្វូននេះមានវិមាត្រ 161.98mm × 75.48mm × 7.99mm និងទម្ងន់ 226g ដែលធ្វើអោយស្មាតហ្វូន  Vivo X300 Pro ងាយស្រួលកាន់នៅក្នុងដៃ និងស្រាលក្នុងការប្រើប្រាស់។ បន្ថែមពីនេះ វាក៏បំពាក់នូវ  Type-C interfaceសម្រាប់ការសាកថ្ម និងការកម្សាន្តផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

នៅពេលនេះ ស្មាតហ្វូន Vivo X300 Pro នេះ អាចរកទិញបាននៅក្នុងតម្លៃចាប់ពី $899.00 នៅលើវេបសាយ Geekwills ។ ស្មាតហ្វូននេះមាន ៤ ពណ៌គឺខ្មៅ ខៀវ ស និងត្នោត។ ស្មាតហ្វូននេះមាន 3 ទំហំគឺ : 12GB RAM + 256GB, 16GB RAM + 512GB និង  16GB RAM + 1TB ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍