.jpg)
BYD បានធ្វើការប្រកាចេញផ្លូវរថយន្ត Hybrid ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Qin L DM-i ដែលមានការបង្កើននូវប្រព័ន្ធគ្រប់គ្រងការបញ្ជាផ្នែកខាងក្នុង ប្រព័ន្ធកម្សាន្តឆ្លាតវៃជាងមុន រួមនឹងប្រសិទ្ធិភាពក្នុងការសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងជំនាន់មុនទៀតផង។ ឡាន Hybrid sedan ជំនាន់ថ្មីឆ្នាំ 2026 នេះ អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 128km តាមស្តង់ដារតេស្តពី NEDC និងអាចជិះបានដល់ចម្ងាយ 2,148km នៅពេលប្រើគូបជាមួយម៉ាស៊ីនសាំងពេញ ហើយកម្រិតនៃការស៊ីសាំងវិញ គឺប្រមាណជា 2.9L/100km។
BYD Qin L DM-i ស៊េរីឆ្នាំ 2026 មានជម្រើសពីរ Option ដែលមានតម្លៃចាប់ពីខ្ទង់ $13,600 ដល់ $15,100 នៅទីផ្សារប្រទេសចិន។ Qin L DM-i ឆ្នាំ 2026 ប្រើប្រាស់នូវគំរូនៃការឌីស្សាញបែប New National Trend Dragon Face របស់ BYD ដោយផ្នែកខាងមុខត្រូវបានឌីស្សាញឡើងថ្មីភ្ជាប់មកជាមួយផ្ទាំងប៉ាណាធំជាងមុន រំលេចជាមួយចង្កៀងឌីស្សាញបែបស្លីម ជាមួយផ្នែកស៊ុមចង្កៀងខាងលើរំលេចចេញស្រដៀងពុកមាត់នាគ ឬ dragon whisker។
.jpg)
រីនៅកាប៊ីនខាងក្នុងត្រូវបានធ្វើការបំពាក់មកជាមួយនឹងប្រព័ន្ធ DiLink100 សម្រាប់ប្រព័ន្ធកម្សាន្តនៅលើអេក្រង់ ដែលមុខងារ Karaoke ដោយមិនចាច់ត្រូវការម៉ាយក្រូហ្វូនឡើយ។
យ៉ាងណាមិញទៅលើប្រព័ន្ធដំណើរការម៉ាស៊ីន និងម៉ូទ័រអគ្គិសនី គឺនៅរក្សាដូចម៉ូដែលឆ្នាំ 2025 ដដែល ក្នុងនោះមានការបំពាក់នូវម៉ាស៊ីនសាំង Hybrid 1.5L កំលាំង 74kW និងកម្លាំងរមួល 126Nm ផ្គួរផ្គងជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានជម្រើសកម្លាំង 120kW និង160kW។
.jpg)
BYD Qin L DM-i ឆ្នាំ2026 ថ្មីនេះ អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ128km នៅពេលសាកថ្មពេញម្តង ខណៈពេលដែលថ្មអស់ឆ្លាស់ទៅម៉ាស៊ីនវិញ គឺមានកម្រិតស៊ីសាំងតែ 2.79 លីត្រប៉ុណ្ណោះ ក្នុង 100km។ ឡាន Hybrid ស៊េរីថ្មីឆ្នាំ 2026 នេះ គាំទ្រដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរ Tianshen C driver-assistance system របស់ BYD ផងដែរ៕





