
កាលពីដើមខែនេះក្រុមហ៊ុន OPPO ទើបតែប្រកាសជាផ្លូវការទៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Series នៅលើទីផ្សារប្រទេសចិនដោយមានម៉ូដែល Find X9 និង X9 Pro។ស្មាតហ្វូនទាំងពីរនេះនឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 28 ខែតុលាខាងមុខនេះហើយ។ខណៈពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយអំពីតម្លៃនិងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនដែលត្រៀមលក់នៅលើទីផ្សារសកលនោះនៅថ្ងៃនេះមានព័ត៌មានលម្អិតរបស់ស្មាតហ្វូនថ្មី Find X9s ផ្តើមបែកធ្លាយនៅលើអ៊ីនធឺណិតថែមទៀតហើយ។
នៅថ្ងៃនេះយោងតាមអ្នកទម្លាយ Digital Chat Station បានបង្ហោះនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO X9s មុនការប្រកាសជាផ្លូវការណ៌។តាមពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថាក្រុមហ៊ុន OPPO អាចនឹងបង្ហាញស្មាតហ្វូន X-Series ចំនួន 3 ម៉ូដែលទៀតនៅក្នុងប្រទេសចិនដែលមានដូចជា Find X9s, Find X9s+ និង Find X9 Ultra នៅក្នុងខែមីនាឬខែមេសាឆ្នាំ 2026 ខាងមុខ។ស្មាតហ្វូន Ultra នឹងក្លាយជាស្មាតហ្វូន Flagship ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងកាមេរ៉ា Dual Periscope Telephoto ខណៈដែលស្មាតហ្វូន Find X9s+ ក៏នឹងអាចក្លាយជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Find X9 ផងដែរ។
.jpg)
តាមការបញ្ជាក់របស់អ្នកទម្លាយនេះបានអោយដឹងថាស្មាតហ្វូន OPPO Find X9s ថ្មីនេះនឹងមានអេក្រង់រាបស្មើរទំហំ 6.3 អ៊ីង OLED ទ្រទ្រង់ជាមួយនឹងគែម bezels ស្តើងនៅលើជ្រុងទាំង 4 ហើយអេក្រង់ស្មាតហ្វូននេះក៏មានការតម្លើងនូវបច្ចេកវិទ្យា LTPS ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution រួមនិងសិនស័រស្កែន ultrasonic fingerprint sensor ផងដែរ។ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 Plus ដែលមានល្បឿនលឿនជាងបន្ទះឈីប Dimensity 9500 SoC។

សូមជំរាបថាកាលពីពេលមុននេះអ្នកទម្លាយរូបនេះបានបញ្ជាក់ថាស្មាតហ្វូនថ្មីនេះនឹងមានថាមពលថ្មទំហំ 7,000mAh។ហើយនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន wireless charging ផងដែរ។បើមើលទៅលើប្រព័ន្ធកាមេរ៉ាវិញនោះស្មាតហ្វូន OPPO Find X9s នេះនឹងមានកាមេរ៉ាខាងក្រោយ 50MP ចំនួន 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ដោយ Sony IMX9-series និងគ្រាប់ទីពីរមានទំហំ 50MP Ultra-wide lens ហើយនិងទីបីមានទំហំ 50MP Telephoto៕





