
បន្ទាប់ពីមានការបែកធ្លាយនិងពាក្យចចាមអារ៉ាមអស់ជាច្រើនខែរួចមកនៅទីបំផុតក្រុមហ៊ុន Xiaomi បានបង្ហាញនូវស្មាតហ្វូន Redmi K90 Pro Max ជាផ្លូវការណ៌នៅក្នុងទីផ្សារនៃប្រទេសចិនហើយ។ស្មាតហ្វូន K90 ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុននេះគឺជាស្មាតហ្វូន Flagship Series ដែលមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនហើយក៏មានមុខងារជាច្រើនដែលអាចប្រជែងគ្នាបានជាមួយនឹងស្មាតហ្វូន Xiaomi 17 series បានថែមទៀតផង។
បើមើលទៅលើស្មាតហ្វូនRedmi K90 Pro Max ទើបតែបង្ហាញខ្លួននេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យ។ដូចគ្នាទៅនឹងស្មាតហ្វូន Xiaomi 17 Pro Max ដែរស្មាតហ្វូន K90 Pro Max នេះមានផ្នែកខាងក្រោយរាបស្មើរជាមួយនឹងលោហធាតុនិងកាមេរ៉ា camera island រូបរាងចតុកោណកែង។ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងភ្លើង LED Flash និង Speaker នៅខាងក្រោយជាមួយនឹងពាក្យថា “Sound by Bose” ។
.jpg)
ស្មាតហ្វូន Redmi K90 Pro Max ថ្មីនេះមានការបំពាក់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹកនិងធូលី។ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.9 អ៊ីង M10 OLED display ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 2K+ resolution ល្បឿន 120Hz refresh rate កម្រិត 3500 nits brightness ហើយនិង uniform bezels រួមនិងកញ្ចក់ Qingshan Eye Protection 3.0 របស់ក្រុមហ៊ុន Xiaomi ថែមទៀតផង។អេក្រង់នេះមានកម្រិតពន្លឺ 1-nit សម្រាប់ការពារភ្នែកនិង Circular Polarized Light 2.0 ដើម្បីកាត់បន្ថយនូវចំណាំងផ្លាតនិងការនឿយហត់នៃភ្នែកនៅពេលដែលមើលស្មាតហ្វូននេះយូរ។
.jpg)
ស្មាតហ្វូន K90 Pro Max នេះបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។ដើម្បីបង្កើនការលេងហ្គេមកាន់តែអស្ចារ្យនោះក្រុមហ៊ុន Redmi ក៏បានបំពាក់នូវបន្ទះឈីប D2 graphics ជាមួយនឹងប្រព័ន្ធត្រជាក់ 6,700mm² 3D ice-cooling system ដើម្បីជួយអោយស្មាតហ្វូននេះត្រជាក់ក្នុងការប្រើប្រាស់ថែមទៀតផង។ស្មាតហ្វូន Redmi K90 Pro Max នេះនឹងមានថាមពលថ្មទំហំ 7,560mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging និង 50W wireless fast charging រួមជាមួយនឹង 22.5W reverse wireless charging ផងដែរ។ស្មាតហ្វូននេះដំណើរការនូវ Android 16 OS និង HyperOS 3 ។
.jpg)
បើមើលទៅលើអេក្រង់ខាងមុខរបស់ស្មាតហ្វូនថ្មីនេះគឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 17 Pro Max ប៉ុន្តែផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 50MP សិនស័រ 1/1.31 អ៊ីង Light Fusion 950 main sensor និងទីពីរមានទំហំ 50MP OV50M ultra wide angle lens ហើយនិងទីបីមានទំហំ 50MP Samsung JN5 periscope telephoto shooter ជាមួយនឹង 5x optical zoom ដែលដូចទៅនឹង Xiaomi 17 ។ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញស្មាតហ្វូន Redmi K90 Pro Max នេះដែលមាន 4 ពណ៌គឺមាសសខ្មៅនិង Denim Version ។

ខាងក្រោមនេះគឺជាទំហំនិងតម្លៃរបស់ស្មាតហ្វូននេះ៖
• 12GB+256GB មានតម្លៃ 3,999 យ៉ន់
• 12GB+512GB មានតម្លៃ 4,499 យ៉ន់
• 16GB+256GB មានតម្លៃ 4,799 យ៉ន់
• 16GB+1TB មានតម្លៃ 5,299 យ៉ន់





