
យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះបានបង្ហើបថាក្រុមហ៊ុន Honor ប្រហែលជានឹងបិទបញ្ចប់ឆ្នាំ 2025 នេះជាមួយនឹងការប្រកាសស្មាតហ្វូនថ្មីចំនួន 2។តាមរយៈនៃសារថ្មីនាពេលថ្មីៗនេះបានអោយដឹងថាស្មាតហ្វូនជំនាន់ថ្មី Honor GT2 series និង Honor 500 series គ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។បើតាមអ្នកទម្លាយដែលបញ្ចេញនូវព័ត៌មាននេះនៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតនៅឡើយទេប៉ុន្តែក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅក្នុងព័ត៌មានមុនៗផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Honor GT2 series
ស្មាតហ្វូនជំនាន់ថ្មី Honor GT2 series នេះនឹងមានប្រភេទស្តង់ដារនិងម៉ូដែល Pro។បើតាមការបែកធ្លាយជាច្រើនមុននេះបានអោយដឹងថាស្មាតហ្វូនស៊េរីថ្មី GT2 Pro នេះអាចនឹងបំពាក់នូវថាមពលថ្មទំហំ 9,000mAh ដែលមានការបង្កើនពីទំហំថ្មម៉ូដែលមុនមានទំហំត្រឹមតែ 7,200mAh ប៉ុណ្ណោះ។ការបង្កើនថាមពលថ្មថ្មនេះគឺដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យា silicon-carbon battery Technology ដែលបង្កើនទៅលើកម្រិត energy density ខ្ពស់ជាងមុនដោយមិនបង្កើនទៅលើទំហំជាក់ស្តែងនោះទេ។

សម្រាប់ស្មាតហ្វូន GT2 ថ្មីនេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 5 ខណៈស្មាតហ្វូន GT2 Pro អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ទៅលើទំហំស្មាតហ្វូន GT2 Pro វិញគឺអាចនឹងមានរ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB។

ស្មាតហ្វូនជំនាន់ថ្មី Honor 500 series
ស្មាតហ្វូនជំនាន់ថ្មី Honor 500 នេះវិញគឺនឹងមានម៉ូដែលស្តង់ដារនិងម៉ូដែល Pro ដូចគ្នា។ស្មាតហ្វូន Honor 500 Pro នេះនឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រជាមួយនឹងសិនស័រទំហំ 1/1.4-អ៊ីង។សម្រាប់កាមេរ៉ា Ultra-Wide មិនទាន់ដឹងនៅឡើយទេប៉ុន្តែការបែកធ្លាយមុននេះបញ្ជាក់ថាកាមេរ៉ាថ្មីនេះគឺជាសិនស័រទំហំ 64MP OmniVision OV64B Periscope Telephoto ទ្រទ្រង់ជាមួយនឹង 3x optical zoom។

ស្មាតហ្វូនថ្មីនេះនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite ហើយស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់ទំហំ 6.5 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថាស្មាតហ្វូនទាំងពីរ Series នេះនឹងបង្ហាញខ្លួននៅក្នុងខែធ្នូឆ្នាំ 2025 នេះ៕





