no-alternative title
no-alternative title

ថាមពលថ្មនៅលើ Poco F8 Ultra និង Poco F8 Pro ត្រូវបានគេទម្លាយចេញហើយ

 

ក្រុមហ៊ុន Poco ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Poco F8 Series សម្រាប់ទីផ្សារសកលហើយការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះគឺអាចនឹងលឿនជាងការរំពឹងទុកថែមទៀតផង។តាមការបញ្ជាក់ពីប្រភពខាងលើនេះបាននិយាយថាស្មាតហ្វូន F8 Ultra ទើបតែទទួលបាននូវវិញ្ញាបនបត្រជាច្រើនដែលអាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title


 

សូមជំរាបថាស្មាតហ្វូន Poco F8 និង F8 Pro ត្រូវបានគេជឿជាក់ថាគឺជាកំណែថ្មីរបស់ស្មាតហ្វូន Redmi K90 និង K90 Pro Max ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះនៅក្នុងប្រទេសចិន។យ៉ាងណាមិញតាមអ្នកទម្លាយ Kacper Skrzypek នៅលើ X បានបញ្ជាក់ថាសម្រាប់ម៉ូដែលលក់នៅលើទីផ្សារសកលរបស់ស្មាតហ្វូនថ្មីនេះនឹងមានថាមពលថ្មតូចជាងម៉ូដែលស្មាតហ្វូនដែលមានលក់ក្នុងប្រទេសចិន។


 

បន្ទាប់ពីការពិនិត្យមើលទៅលើកូដ HyperOS អ្នកទម្លាយ Skrzypek បានបង្ហាញថាស្មាតហ្វូន Poco F8 Pro ថ្មីនេះនឹងមានថាមពលថ្មទំហំ 6,210mAh ខណៈស្មាតហ្វូន F8 Ultra នឹងមានថាមពលថ្មទំហំ 6,500mAhបើធ្វើការប្រៀបធៀបនោះស្មាតហ្វូន Redmi K90 series នេះមានថាមពលថ្មធំជាងមុនដែលស្មាតហ្វូន K90 មានថាមពលថ្មទំហំ 7,100mAh ហើយស្មាតហ្វូន K90 Pro Max មានថាមពលថ្មទំហំ 7,500mAh


 

ស្មាតហ្វូនជំនាន់ថ្មី Poco F8 series នឹងមានថាមពលថ្មតូចជាងស្មាតហ្វូន K90 ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូនទាំពីរនេះគឺដូចគ្នា។ស្មាតហ្វូន Poco F8 Pro មានអេក្រង់ទំហំ 6.59 អ៊ីងខណៈស្មាតហ្វូន F8 Ultra អាចនឹងមានអេក្រង់ទំហំ 6.9 អ៊ីង។ស្មាតហ្វូនទាំងពីរនេះមានអេក្រង់ OLED ទ្រទ្រង់នូវកម្រិតភាពច្បាស់ 2K resolution ល្បឿន 120Hz refresh rate និងមានសិនស័រ Ultrasonic in-screen fingerprint


 

សម្រាប់ប្រព័ន្ធសម្លេងនៅលើស្មាតហ្វូន F8 គឺមានការបំពាក់នូវ Dual-speaker ខណៈស្មាតហ្វូន Ultra គឺមានការប្រើប្រាសនូវប្រព័ន្ធ 2.1 audio systemស្មាតហ្វូនជំនាន់ថ្មី Poco F8 series នេះនឹងបំពាក់នូវ Android 16 ជាមួយនឹង HyperOS 3 interfaceស្មាតហ្វូន F8 Pro ថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ខណៈស្មាតហ្វូន Ultra អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5ស្មាតហ្វូនទាំងពីរនេះនឹងបំពាក់នូវរ៉េមទំហំ 16GB LPDDR5x RAM និង 512GBUFS 4.1 Storage


 

ស្មាតហ្វូនជំនាន់ថ្មី F8 Pro អាចនឹងបំពាក់នូវកាមេរ៉ាខាងមុខទំហំ 20MP ខណៈស្មាតហ្វូន F8 Ultra អាចនឹងមានកាមេរ៉ាទំហំ 32MPស្មាតហ្វូន F8 Pro នេះនឹងមានកាមេរ៉ា 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP (OmniVision Light Fusion 800 មានមុខងារ OIS) និងទីពីរមានទំហំ 8MP ហើយនិងទីបីមានទំហំ 50MP (2.5x telephoto មានមុខងារ OIS)


 

 

សម្រាប់ស្មាតហ្វូន F8 Ultra វិញអាចនឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP (OmniVision Light Fusion 950, OIS) និងកាមេរ៉ាទំហំ 50MP ចំនួន 2 ទៀតអាចនឹងមានកម្រិតហ៊្សូម 3.5x periscope telephoto lens ជាមួយនឹង OISស្មាតហ្វូនទាំងពីរនេះនឹងមានគែមធ្វើពីលោហធាតុនិង IP68/69 សម្រាប់ការពារទឹកនិងធូលីបានយ៉ាងល្អ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន