no-alternative title
no-alternative title

iPhone 18 Series នឹងមានសមត្ថភាពកាន់តែខ្លាំង ព្រោះថា Apple នឹងប្រើប្រាស់បន្ទះឈីបថ្មី

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីទទួលបាននូវលទ្ធផលនៃការលក់ទៅលើស្មាតហ្វូន iPhone 17 Series មានសន្ទុះខ្លាំងក្លារួចមកនៅពេលនេះក្រុមហ៊ុន Apple បានផ្តើមការផ្តោតរបស់ខ្លួនទៅលើស្មាតហ្វូន Flagships ឆ្នាំ 2026 វិញម្តង។ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះត្រូវបានគេរាយការណ៍ថាបាននឹងកំពុងតែធ្វើការនៅលើការឌីស្សាញគំរូនៃបន្ទះឈីបថ្មី A20 Pro ដើម្បីបង្កើនទៅលើសមត្ថភាពដ៏ខ្លាំងក្លានៃស្មាតហ្វូន iPhone 18 Series ថែមទៀតហើយ។


 

បើតាមពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថាបន្ទះឈីប Apple A20 Pro កំពុងតែត្រូវបានផលិតហើយដំណើរការនៃការឌីស្សាញទៅលើបន្ទះឈីបថ្មីនេះគឺសម្រាប់ប្រើប្រាស់ទៅលើស្មាតហ្វូន iPhone 18 នៅក្នុងដំណើរការនៃការផលិតទៅលើបន្ទះឈីបថ្មីនេះគឺមានផ្គត់ផ្គង់ដោយក្រុមហ៊ុន TSMC ហើយនិងមានការប្រើប្រាស់នូវរចនាសម្ព័ន្ធNanoFLEX transistor architecture សម្រាប NanoFlex នេះគឺជាការបង្កើននូវ multiple-transistor nanosheets នៅលើបន្ទះឈីបដូចគ្នា។


 

ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនៅលើឈីបនេះគឺអាចនឹងធ្វើការបង្កើននូវកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លានិងការប្រើប្រាស់ថាមពលថ្មកាន់តែតិចជាងមុនថែមទៀតបច្ចេកវិទ្យាខាងលើនេះគឺមិនត្រឹមតែអាចផលិតបន្ទះឈីប A20 Pro នៅក្នុងកម្រិត 2nm បាននោះទេថែមទាំងបង្កើនទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន iPhone 18 series កើនឡើងជាងមុនដល់ទៅ 10% ទៀតផង។ក្រៅពីនេះឈីបនេះក៏មានការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលដល់ទៅ 20% ថែមទៀត។


 

 

ក្រៅពីបច្ចេកវិទ្យានេះក្រុមហ៊ុន Apple មានពាក្យចចាមអារ៉ាមថានឹងប្រើប្រាស់នូវបច្ចេកវិទ្យា WMCM packaging technology របស់ក្រុមហ៊ុន TSMCសម្រាប WMCM គឺមានពាក្យពេញថា Wafer-level Multi-Chip Module ដែលបច្ចេកវិទ្យានេះមានការពង្រឹងទៅលើ memory bandwidth បន្ទះឈីប A20 Pro នេះនឹងមានការពង្រឹងទៅលើការបំភាយកំដៅបានដល់ទៅ 20% និងការបង្កើនថាមពលថ្មដល់ទៅ 10%-15%សម្រាប់បន្ទះឈីប A20 នៅលើស្មាតហ្វូន iPhone 18 នេះអាចនឹងមានតម្លៃ $280 បើធៀបជាមួយនឹងបន្ទះឈីប A18 គឺមានតម្លៃត្រឹមតែ $45 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន