
នៅក្នុងកម្មវិធី Japan Mobility Show ឆ្នាំនេះក្រុមហ៊ុនផលិតរថយន្តធំៗក្នុងប្រទេសជប៉ុនដូចជា Toyota, Honda និង Mazda ជា ដើមបាននាំគ្នាដាក់បង្ហាញបង្អួតគ្នាជាមួយគំរូរថយន្តស៊េរីថ្មីៗរបស់ខ្លួនដែលមានការឌីស្សាញស្អាតប្លែកប្រណិតសម្រាប់ទិសដៅក្នុងការប្រគូតប្រជែងទីផ្សារក្នុងពេលអនាគត។ហើយក្នុងព្រឹត្តិការណ៍ JMS ឆ្នាំ 2025 នេះ Mazda ក៏បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Coupe របស់ខ្លួនដែលមានឈ្មោះ Vision X-Coupe ដែលមានការឌីស្សាញបែបថ្មីប្រណិតទាន់សម័យមិនធម្មតាឡើយ។
Mazda Vision X-Coupe ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងដោយប្រើប្រាស់នូវភាពរចនាKodo "soul of motion" design language." របស់ក្រុមហ៊ុនផ្ទាល់តែម្តង។គំរូរថយន្ត Coupe ថ្មីត្រូវបានធ្វើការឌីស្សាញឡើងដោយមានទ្វារនិងកៅអីបួនដែលជាការឌីស្សាញបង្ហាញភាពស្អាតស្អំប្រណិភាពទំនើបភាពនិងភាពទាក់ទាញបែបរថយន្តស្ព័រដោយមានមកជាមួយ hood វែងនិងដំបូលក្រោយរចនាបែបស្ព័រ។
.png)
Mazda Vision X-Coupe នឹងដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid រួមជាមួយម៉ូទ័រអគ្គិសនីមួយ។ដោយប្រព័ន្ធម៉ាស៊ីន Hybrid របស់ Vision X-Coupe អាចធ្វើប្រតិបត្តិការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីឬក៏ជាមួយនឹងប្រព័ន្ធ two-rotor turbocharged engine ដើម្បីទាញបង្វិលកង់របស់វា។
.png)
Mazda បានបញ្ជាក់ថាអនុភាពកម្លាំងរបស់ Vision X-Coupe គឺអាចធ្វើបានសរុបដល់ 503 សេះហើយអាចបើកបរបានចម្ងាយ 800km ដោយប្រើម៉ាស៊ីនសាំងរួមនឹងអគ្គិសនីហើយអាចបើកបរបានចម្ងាយ 160km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ Vision X-Coupe មានបណ្តោយតួរខ្លួន 198.8-inch និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 121.2-inch ដែលធ្វើឲ្យ Vision X-Coupe មានបណ្តោយវែងជាង Mazda 6 ជំនាន់ចុងក្រោយដែលមានតួរខ្លួនប្រវែង 192.7-inch និងគម្លាតកង់មុខទៅកង់ក្រោយ 111.4-inch។
.jpg)
នៅផ្នែកចំហៀងឃើញមានបំពាក់នៅប្រព័ន្ធកាមេរ៉ាជំនួសឲ្យកញ្ចក់មើលក្រោយជាមួយយ៉ានកង់ធំបំពាក់ដោយសម្បកបែបស្ព័រផ្នែកខាងមុខឌីស្សាញបែប Close Front End បង្កប់ជាមួយឡូហ្គោ Mazda នៅកណ្តាលខាងមុខមានរន្ធលំហូរខ្យល់ហើយង្កៀងខាងមុខឌីស្សាញបែបស្លីមរាងបញ្ឆិតចូលក្នុងនិងចង្កៀង Daytime running light សងខាងដាំបញ្ចិតចុះក្រោម។
ចូលមកផ្នែកកាប៊ីនខាងក្នុងវិញមិនត្រូវបានក្រុមហ៊ុនពិពណ៌រនាលម្អិតនោះទេប៉ុន្តែបង្ហាញឲ្យយើងឃើញថាមានការឌីស្សាញបែបសាមញ្ញៗប៉ុន្តែបង្កប់ដោយអត្ថន័យនៃភាពទាន់សម័យនិងទំនើបភាព។ក្នុងនោះយើងឃើញមានការឌីស្សាញដៃចង្កូតរាងមូលមានកុងទ័រនៅខាងក្រោយចំនួនបីរចនារាងមូលដូចមុខនាឡិកានិងអេក្រង់ទ្រវែងអូសកាត់មកដល់ខាងមុខកៅអីអ្នករួមដំណើរ។
.png)
ចំនែកនៅផ្នែក Console កណ្តាលវិញត្រូវបានឌីស្សាញជាស្នូលលាតមិនមានអ្វីក្រៅតែពីចង្កឹះលេខនោះទេ។គួរឲ្យស្តាយដោយសារតែ Mazda មិនបានបង្ហាញព័ត៌មានលម្អិតពី Vision X-Coupe របស់ខ្លួននៅឡើយទេ៕





