
នេះគឺជាឡាន Mercedes-Benz CLA Hybrid ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ប៉ុន្តែវាមិនបានប្រើម៉ាស៊ីនពីក្រុមហ៊ុន Mercedes នោះទេ ផ្ទុយទៅវិញ វាបានប្រើម៉ាស៊ីនពីចិន។
ឡាន Mercedes-Benz CLA 220 Hybrid ថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង ដែលផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុនចិន Geely អាចបង្កើតកម្លាំងបាន 208 HP និង កម្លាំងរមួល 380 NM អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 7.1 វិនាទី ហើយមានល្បឿន Top Speed 209 KM/H។ វាក៏មានបំពាក់កញ្ចប់អាគុយលីចូម 48 វ៉ុល ទំហំ 1.3 kWh ដែលអាចឲ្យវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដល់ល្បឿន 96 KM/H។
.jpg)
យ៉ាងណាក៏ដោយ Mercedes-Benz CLA 220 Hybrid នេះ នៅតែជាឡានដែលមានបំពាក់ Option ទំនើបច្រើន ដូចជា ដំបូលកញ្ចក់មួយផ្ទាំងធំ Panoramic Glass Roof, អេក្រង់ខ្នាតយក្ស Mercedes-Benz Superscreen ដោយក្នុងនោះមាន កុងទ័រឌីជីថល ទំហំ 10.25 អ៊ីញ, អេក្រង់កម្សាន្ត ទំហំ 14 អ៊ីញ និង អេក្រង់សម្រាប់អ្នកដំណើរខាងមុខ ទំហំ 14 អ៊ីញ ផងដែរ។
.jpg)
មិនតែប៉ុណ្ណោះ CLA 220 Hybrid ក៏បានបំពាក់នូវដៃចង្កូតរចនាថ្មី ដំបូងគេបង្អស់ដែរ នៅក្នុងត្រកូល CLA។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈពិសេស និង Option ទំនើបៗមួយចំនួនទៀត គឺមិនត្រូវបានផ្លាស់ប្តូរនោះទេ៕





