
ឡាន Large-size SUV ប្រណិតរបស់ Lexus ម៉ូដែល RX450h+ Plug-in-hybrid ស៊េរីឆ្នាំ 2026 នឹងមានបន្ថែមនូវម៉ូដែលថ្មីមួយទៀត ជាម៉ូដែលធូរថ្លៃ គឺ RX450h+ Luxury។ Lexus RX450h+ Plug-in-hybrid ឆ្នាំ 2026 ម៉ូដែលថ្មីនេះ គឺស្ថិតនៅក្រោមម៉ូដែល RX450h+ Sports Luxury ប៉ុន្តែមានការបង្កើននូវសមត្ថភាព និងបច្ចេកវិទ្យាខ្ពស់ជាងម៉ូដែល Hybrid Luxury ដែលចេញពីមុន។ RX450h+ Plug-in-hybrid ឆ្នាំ 2026 ម៉ូដែលថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $105,350 (បូកពន្ធហើយ) ថ្លៃជាងម៉ូដែល RX350h Hybrid 2WD ប្រមាណ $11,800 ប៉ុន្តែ ធូរថ្លៃជាងតម្លៃ RX450h+ Sports Luxury ខ្ទង់ $18,300។
Lexus RX45h+ Plug-in-hybrid ឆ្នាំ 2026 ម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ រួមនិង ម៉ាស៊ីនសាំង 2.5-litre naturally aspirated four-cylinder ដូចគ្នានឹងម៉ូដែល Sports Luxury ដែរ ដោយអាចផលិតកម្លាំងសរុបបាន 227kW។ ហើយម៉ូដែលថ្មីនេះ ក៏បានបំពាក់កញ្ចប់ថ្មទំហំ 18.1kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 85km ដូចគ្នានឹងម៉ូដែល RX450h Sports Luxury ដែរ។ RX450h+ Plug-in-hybrid ឆ្នាំ2026 ថ្មី ក៏បានការបង្កើននូវប្រសិទ្ធិភាពលើប្រព័ន្ធជើងក្រោមជាមួយការបំពាក់នូវប្រព័ន្ធ adaptive variable suspension, អេក្រង់បង្ហាញព័ត៌មាន fully digital instrument cluster, និងកៅអីស្បែកប្រភេទ leather-accented upholstery ថែមទៀតផង។

សម្រាប់កៅអីអ្នកបើកមានមុខងារចងចាំ memory seat និង easy-access mode, កៅអីខាងមុខមានមុខងារកំណត់ក្តៅ-ត្រជាក់, ដំបូលបើក panoramic sunroof, មុខងារ Head-up-display និងការបញ្ជាមុខងារនៅលើដៃចង្កូតជាមួយប៊ូតុង touch-sensitive ។ បន្ថែមពីនេះ ក៏មានដំឡើងមកជាមួយអេក្រង់កម្សាន្តទំហំស្តង់ដារ 14-inch សម្រាប់ម៉ូដែល RX-Series អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែ, ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់បីតំបន់, មុខងារកំនត់ល្បឿនថេរ adaptive cruise control និងដៃចង្កូតអាចសេរេស្របតាមរបៀបក្នុងការបើកបរជាដើម។

Lexus RX450h+ Luxury ប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch alloy wheel, កាមេរ៉ាមើលក្រោយ (មិនមានកាមេរ៉ា 360 ដឺក្រ), ប្រព័ន្ធបំពងសំឡេង Panasonic sound system ចំនួន 12-គ្រាប់ និងចង្កៀងខមុខប្រើប្រាស់នូវបច្ចេកវិទ្យាភ្លើង single-projector bi-LED headlights។ Lexus បញ្ជាក់ថា ការបញ្ចេញ RX450h+ PHEV ម៉ូដែលថ្មីនេះ គឺដោយសារតែមើលឃើញពីការកើនឡើងនៃតម្រូវការរថយន្តប្រភេទ PHEV ដែលក្រុមហ៊ុនបានអះអាងថា មានចំនួន 85% នៃការលក់ម៉ូដែល RX និង 80% នៃការលក់ម៉ូដែល NX គឺជាម៉ូដែលអគ្គិសនី (ទាំងប្រភេទ Hybrid និង Plug-in-hybrid) ។

ហើយការបញ្ចេញ RX450h+ Luxury ម៉ូដែលថ្មីនេះ បានធ្វើឲ្យស្រឡាយរថយន្តប្រភេទ Plug-in-hybrid (PHEV) របស់ Lexus មានចំនួនបួនម៉ូដែលរាប់បញ្ចូលទាំងម៉ូដែល Lexus NX450+ Luxury, NX450+ F Sport និង RX450+ Sports Luxury៕



.png)

