
នៅថ្ងៃទី 22 ខែធ្នូរខាងមុខនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតវ៉ចម៉ូដែលពិសេសរបស់ខ្លួននៅព្រឹត្តិការណ៍ដ៏ធំមួយ ដែលជាខួប10 ឆ្នាំនៃការបង្កើតស្មាតវ៉ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។ តាមដំណឹងពីក្រុមហ៊ុន Huawei នៅថ្ងៃនេះ គឺបានបង្ហាញស្មាតវ៉ចនេះនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនដែលបង្ហាញអំពីរូបរាងរបស់ស្មាតវ៉ចនេះ។
មកដល់ពេលនេះ មានរយៈពេលជិត 10 ឆ្នាំហើយ គិតចាប់តាំងពីក្រុមហ៊ុន Huawei បង្កើតនូវផលិតផលស្មាតវ៉ចជាច្រើនសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវផលិតផលស្មាតវ៉ចជាច្រើនដែលរួមមាន Digital series, GT Series, Ultimate, Space Exploration និងជាច្រើនទៀត។ ស្មាតវ៉ច 10th Anniversary Edition នេះ មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតវ៉ច Watch 5 Series ផងដែរ។

ក្រុមហ៊ុន Huawei បាននិយាយថា “រយៈពេល 10 ឆ្នាំនេះ សករាជថ្មីនឹងបង្កើតឡើងនៃស្មាតវ៉ច! #Huawei WATCH# ស្មាតវ៉ចសម្រាប់ខួប 10 ឆ្នាំនេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nova 15 Series និងផលិតផលថ្មីៗជាច្រើនទៀត! ជួបគ្នាថ្ងៃទី 22 ខែធ្នូខាងមុខនេះវេលាម៉ោង 14:30”។ គួរបញ្ជាក់ផងដែរថា ស្មាតវ៉ចនេះ មានគែម Bezels ស្តើង ហើយវាក៏ប្រើប្រាស់នូវ X-TAP Technology, ការឌីស្សាញ Rotating Crown ឡើងវិញ និង Oval Function Button ដ៏ស្រស់ស្អាត។ ស្មាតវ៉ចនេះ ក៏មានការបំពាក់នូវមុខងារតាមដានសុខភាពដ៏សំខាន់ៗជាច្រើនទៀតផងដែរសម្រាប់អ្នកប្រើប្រាស់៕





