no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះហើយ!

ផ្អែកតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ ហើយ។ ស្មាតហ្វូននេះ ត្រូវបានចាត់ទុកថាជាស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុន Xiaomi ដែលមានកិច្ចសហការរយៈពេលវែងជាមួយនឹងក្រុមហ៊ុន Leica ហើយក៏ជាស្មាតហ្វូន Flagship មួយ ដែលនឹងមានការផ្លាស់ប្តូរជាច្រើន គួរអោយទាក់ទាញទៀតផង ជាពិសេសទៅលើផ្នែកកាមេរ៉ា និងសមាសភាគផលិតតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយក ក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ទើបតែបញ្ជាក់ថា ស្មាតហ្វូន Xiaomi 17 Ultra នឹងមានប្រកាសជាផ្លូវការនៅខែសប្តាហ៍ក្រោយនេះ នៅក្នុងប្រទេសចិន។ ជាមួយនឹងការបញ្ជាក់អំពីការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន Xiaomi ក៏នឹងមានការប្រកាសអំពីការ upgrade ទៅលើបច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួនដែលជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន Leica ផងដែរ។ កិច្ចសហការនេះ មានឈ្មោះថា “strategic co-creation” ដែលមិនត្រឹមតែផ្តោតទៅលើការឌីស្សាញនោះទេ ប៉ុន្តែក៏មានការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ាកាន់តែអស្ចារ្យមួយកម្រិតទៀតផង។

 

ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញនូវប្រព័ន្ធ Optical System ថ្មីរបស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនផងដែរ។ ប្រព័ន្ធនេះ គឺជា Leica APO-certified telephoto lens ដំបូងបំផុត ដែលត្រូវបានឌីស្សាញឡើងដើម្បីពង្រឹងទៅលើពណ៌កាន់តែច្បាស់ និងរូបភាពកាន់តែស្រស់ស្អាត។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ នឹងមានអេក្រង់ឌីស្សាញ Flat Display ជាមួយនឹងកម្រិតភាពច្បាស់ 2K។ បន្ថែមពីនេះ ស្មាតហ្វូននេះដំនើរការនូវ Snapdragon 8 Elite Gen 5 និងថាមពលថ្មទំហំ 7,000mAh ផងដែរ។

សម្រាប់បច្ចេកវិទ្យាសាកថ្មរបស់ស្មាតហ្វូនថ្មីនេះ គឺ 100W wired និង 50W wireless fast charging។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើសិនស័រស្កែន Ultrasonic និងបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីជាដើម។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP OV50X 1 អ៊ីង HDR, 50MP Ultra-Wide ជាមួយនឹង Macro និង 200MP Periscope Telephoto 5x Optical Zoom ផងដែរ។ ក្រុមហ៊ុន Xiaomi អាចនឹងប្រកាសចេញនូវផលិតផលថ្មីនោះគឺ NAS របស់ខ្លួនផងដែរជាមួយនឹងស្មាតហ្វូន Xiaomi 17 Ultra. នាពេលខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម