no-alternative title
no-alternative title

iPhone 18 Pro អាចនឹងមានការឌីស្សាញផ្នែកខាងមុខឡើងវិញពិសេសទៅលើរន្ធកាមេរ៉ា

iPhone 18 Pro និង iPhone 18 Pro Max គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ត្រូវបានគេទម្លាយថ្ងៃនេះថា អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងមុខជាថ្មី នេះបើតាមរបាយការណ៍ថ្មីមួយចេញពី The Information។ សម្រាប់ការផ្លាស់ប្តូរនេះ គឺជាអ្វីដែលមិនធ្លាប់មានពីមុនមកទៅលើទម្រង់ខាងមុខរបស់ស្មាតហ្វូន iPhone នៅក្នុងពេលប៉ុន្មានឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងរបាយការណ៍ចុងក្រោយនេះ បានបង្ហើបថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបំពាក់នូវ Face ID នៅក្រោមអេក្រង់ AMOLED display។ ខុសប្លែកពីការប្រើប្រាស់នូវ Dynamic Island នៅកណ្តាលនោះ ពេលនេះកាមេរ៉ានេះនឹងផ្លាស់ទីមកកាន់គែមខាងឆ្វេងនៃអេក្រង់របស់ស្មាតហ្វូននេះ។ ប្រសិនបើនេះ គឺជាការពិតនោះ វាអានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតដែលមិនធ្លាប់មានទៅលើការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូន iPhone 18 Pro ។ 

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះអាចនឹងមានការ upgrade ផងដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវ variable aperture ដែលអនុញ្ញាតអោយពន្លឺចូលបានកាន់តែល្អ។ ទៅលើស្មាតហ្វូនបត់បាន Fold iPhone របស់ក្រុមហ៊ុន Apple អាចនឹងមានអេក្រង់ទំហំ 5.3 អ៊ីង នៅពេលដែលបត់ និងបើកមានអេក្រង់ទំហំ 7.7 អ៊ីង display ។ អេក្រង់បត់នេះ មានកម្រិត 2:3 aspect ratio ខណៈពេលដែលបើកមានកម្រិត 4:3។ ស្មាតហ្វូន Fold iPhone របស់ក្រុមហ៊ុន Apple នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iPhone 18 នេះនៅខែកញ្ញាឆ្នាំ 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម