no-alternative title
no-alternative title

ការបង្ហាញខ្លួន Xiaomi 17 Ultra នៅលើទីផ្សារសកលកាន់តែខិតជិតមកដល់ហើយ

មកដល់ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនក្នុងការពង្រីកទៅលើស្មាតហ្វូន Flagship របស់ខ្លួន តាមរយៈការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ដែលជាម៉ូដែល Top-End របស់ខ្លួន។ សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Series បានបង្ហាញខ្លួននៅក្នុងប្រទេសចិន កាលពីខែកញ្ញាឆ្នាំ 2025 ជាមួយនឹងជម្រើស 3 ម៉ូដែលរួមមាន Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max ខណៈដែលស្មាតហ្វូន Xiaomi 17 Ultra ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនប្រណិតបំផុតរបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បញ្ជាក់ថា ស្មាតហ្វូន Xiaomi 17 Ultra នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅសប្តាហ៍ក្រោយនេះហើយ។ សម្រាប់ការប្រកាសនៅទីផ្សារសកល ក៏មិនយូរទៀតដែរ។ ពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC របស់សហរដ្ឋអាមេរិកដូចគ្នា។ នៅក្នុងវិញ្ញាបនបត្រ FCC នេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ HyperOS 3 ហើយនិងមានការទ្រទ្រង់ទៅលើ 5G , WiFi 7 ដោយផ្អែកទៅលើស្តង់ដារ 802.11be និង Bluetooth Low Energy ផងដែរ។

នៅក្នុងបញ្ជី FCC នេះ បានបន្ថែមថា សម្រាប់ស្មាតហ្វូនដែលនឹងលក់នៅលើទីផ្សារចិនរបស់ Xiaomi 17 Ultra គឺមានលេខកូដ  2512BPNDAC ហើយក៏ទទួលបាននូវការអនុម័តចេញពី3C របស់ចិនផងដែរ។ សម្រាប់ម៉ូដែលលក់នលើទីផ្សារសកលវិញគឺមានលេខកូដ 2512BPNDAG ហើយក៏មានការបង្ហាញខ្លួននៅលើ IMEI Database ដូចគ្នា។ ក្រុមហ៊ុន Xiaomi នៅមិនទាន់បានទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនៅឡើយទេ តែប្រសិនបើស្មាតហ្វូននេះ ប្រកាសនៅចិននៅសប្តាហ៍ក្រោយនេះ ការប្រកាសនៅទីផ្សារសកលប្រហែលជានៅខែមករា ឆ្នាំ 2026។

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែស្មាតហ្វូន Xiaomi 17 Ultra នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្មប្រហែលជា 7,000mAh។ ស្មាតហ្វូន Xiaomi 17 Ultra នេះ នឹងបំពាក់នូវកាមេរ៉ា Leica និងគាំទ្រដោយសិនស័រ 1-អ៊ីងកាមេរ៉ាទំហំ 50MP OV50X របស់ក្រុមហ៊ុន OmniVision ដែលពង្រឹងទៅលើបច្ចេកវិទ្យា HDR ផងដែរ។ នៅក្នុងនោះ ក៏មានកាមេរ៉ា 50MP ultra-wide ជាមួយនឹង Macro និង 200MP periscope telephoto ដែលមានកម្រិត 5x optical zoom ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម