
នៅទីបំផុត ក្រុមហ៊ុន Honor បានប្រកាសចេញនូវកាលបរិច្ឆេទនៃការដាក់សម្ភោធជាផ្លូវការណ៌ទៅលើហ្គេមីងហ្វូនជំនាន់ថ្មី WIN Series ដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 26 ខែធ្នូខាងមុខនេះហើយ។ សូមជំរាបថា ក្រុមហ៊ុន Honor ទើបតែបានបង្ហាញនូវរូបភាពរបស់ហ្គេមីងហ្វូនលំដាប់ថ្នាក់ Flagship ដ៏ខ្លាំងក្លានេះផងដែរ ខណៈដែលការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនក៏ទើបតែមានការចែកចាយនៅលើអនឡាញកាលពីពេលថ្មីៗនេះដូចគ្នា។
កាលពីថ្ងៃទី 26 ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី WIN Series ដែលផ្តោតទៅលើ E-Sports នេះ នឹងបង្ហាញខ្លួននៅខែនេះហើយ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Honor ក៏ទើបតែចែករំលែកនូវការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី WIN Series និងមានការប្រកាសថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែធ្នូខាងមុខនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 2 ម៉ូដែលគឺ Honor WIN និង Honor WIN RT។

យោងតាមព័ត៌មានមុននេះ បានបង្ហើបថា វត្តមានស្មាតហ្វូនស៊េរីថ្មី WIN Series នេះ នឹងក្លាយជាការបោះជំហានចូលទៅក្នុងទីផ្សារហ្គេមីងហ្វូន នៅក្នុងនាមជាស្មាតហ្វូនជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងក្លាក្នុងការបង្កើតនូវបទពិសោធន៍នៃការលេងហ្គេម e-sports ដ៏ខ្លាំងក្លា។ ស្មាតហ្វូន WIN Series នេះ គឺជាម៉ូដែលល្អឥតខ្ចោះជំនួសស្មាតហ្វូន GT ដែលចេញលក់នៅលើទីផ្សារនាពេលកន្លងមក។ តាមការព្យាករណ៌ថា អោយយដឹងថា ក្រុមហ៊ុន Honor នឹងបង្ហាញស្មាតហ្វូនថ្មីនេះ ក្រោយថ្ងៃបុណ្យណូអែល។ អ្នកប្រើប្រាស់ក៏អាចធ្វើការ pre-order ទៅលើស្មាតហ្វូននេះចាប់ពីថ្ងៃនេះបាននៅលើ Honor Mall ៕





