no-alternative title
no-alternative title

ទំហំថាមពលថ្ម OPPO Find X9 Ultra ត្រូវបានទម្លាយជាផ្លូវការហើយ!

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីៗជាច្រើនសម្រាប់ឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra ត្រូវបានគេមើលឃើញថា ជាស្មាតហ្វូនមួយរបស់ក្រុមហ៊ុន OPPO ដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំជាងគេបំផុត។ បន្ទាប់ពីមានការទម្លាយព័ត៌មានជាច្រើនរួចមក ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងមិនបញ្ចេញនូវស្មាតហ្វូន Falgship នោះទេ ប្រសិនបើថ្មមិនដល់ 7,000mAh ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការលើកឡើងរបស់ លោក Zhou Yibao ដែលជាអ្នកគ្រប់គ្រងផលិតផល OPPO Find series នៅពេលនេះ បានបង្ហើបអំពីថាមពលថ្មរបស់ស្មាតហ្វូន Find X9 Ultra នេះហើយ ។ នៅពេលដែលអ្នកលេងអ៊ីនធឺណិតសួរទៅលោក Yibao អំពីទំហំថាមពលថ្មរបស់ស្មាតហ្វូន Find X9 Ultra នេះ គាត់បានឆ្លើយតបជាមួយនឹងពាក្យថា ថាមពលខ្លាំងក្លាមិនធ្លាប់មានពីមុនមក! នៅក្នុងការបង្ហោះមួយទៀតនៅលើ Weibo នោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OPPO ទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានទំហំធំជាង 7,000mAh ។ 

 

គួរបញ្ជាក់ថា កាលពីពេលមុននេះ អ្នកទម្លាយ Smart Pikachu ធ្លាប់អះអាងថា ស្មាតហ្វូន OPPO Find X9 Ultra នេះ នឹងមានថាមពលថ្មធំបំផុតធៀបជាមួយនឹងស្មាតហ្វូន Ultra ជាច្រើនទៀតដូចជា Galaxy S26 Ultra, Xiaomi 17 Ultra, Vivo X300 Ultra, and Honor Magic 8 RSR ឬ Magic 8 Ultra នោះ។ ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងបង្ហាញស្មាតហ្វូន OPPO Find X9s និង OPPO Find X9s Plus ជាមួយនឹងស្មាតហ្វូន OPPO Find X9 Ultra ។ បើមើលទៅលើស្មាតហ្វូន Find X9s ដែលមានអេក្រង់ទំហំ 6.31-inch ក៏មានថាមពលថ្មទំហំ 7,000mAh ផងដែរ។

សម្រាប់ស្មាតហ្វូន OPPO Find X9 Ultra ដែលមានអេក្រង់ទំហំ 6.8-អ៊ីង អាចនឹងមានថាមពលថ្មធំជាងមុនដល់ទៅ  7,500mAh។ នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូន OPPO Find X9 Ultra នេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ  200MP Sony IMX09E ជាមួយនឹងមុខងារ OIS, 50MP Ultra-Wide និង 2x 50MP Periscope Telephoto។ ស្មាតហ្វូននេះនឹងមានបំពាក់នូវមុខងារជាច្រើនទៀតដូចជា សិនស័រUltrasonic, 80W Wired Charging, 50W Wireless Charging និង Android 16 ជាមួយនឹង ColorOS 16៕

 

ព័ត៌មានពាណិជ្ជកម្ម