no-alternative title
no-alternative title

ឡានអគ្គិសនី BYD Dolphin G PHEV Hatchback នឹងចេញលក់នៅអឺរ៉ុបមុនប្រទេសចិន

 

ក្រុមហ៊ុន BYD បាននឹងកំពុងរៀបចំប្រកាសចេញលក់ឡាន Plug-in-hybrid ប្រភេទ Hatchback ម៉ូដែល Dolphin G PHEV នៅទីផ្សារអឺរ៉ុប បន្ថែមទៅលើម៉ូដែលប្រើប្រាស់អគ្គិសនីសុទ្ធ ដើម្បីពង្រីកទីផ្សារម៉ាកយីហោរថយន្តអគ្គិសនីរបស់ខ្លួន។ អនុប្រធានក្រុមហ៊ុន BYD លោកស្រី Stella Li បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា Dolphin G នឹងក្លាយជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់ទីផ្សារអឺរ៉ុប ជាជាងផលិតផលនៅទីផ្សារចិន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្ត PHEV Hatchback ថ្មីនេះត្រូវបានគេរំពឹងថានឹងមកដល់នៅឆ្នាំក្រោយនេះ ដែលត្រូវបានគេដឹងថា BYD ធ្វើតាមយុទ្ធទីផ្សារក្នុងការចេញលកើនៅអឺរ៉ុប ដូចគ្នានឹងម៉ូដែល Atto 2 DM‑i ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាលើកដំបូងនៅអឺរ៉ុបមុនពេលការដាក់លក់ក្នុងប្រទេសចិន

BYD Dolphin G PHEV គឺជារថយន្តប្រភេទ Compact plug-in-hybrid ដែលមានការឌីស្សាញឡើងបែប hatchback ដែលនឹងត្រូវធ្វើការប្រកូតប្រជែងនៅដោយផ្ទាល់ទៅនឹងម៉ូដែលដូចជា Volkswagen Golf GTE និង Toyota Prius នៅទីផ្សារអឺរ៉ុប។ សម្រាប់ម៉ូដែល Dolphin G ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធបាននឹងកំពុងប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបរួចហើយ ដោយឡែកសម្រាប់ម៉ូដែល Plug-in-hybrid នេះ នឹងចូលខ្លួនដើម្បីពង្រីកទីផ្សាររថយន្ត Hatchback របស់អឺរ៉ុប។ Dolphin G PHEV នឹងដំណើរការដោយប្រព័ន្ធ Plug-in-hybrid technology ដូចគ្នានឹងម៉ូដែល Atto 2 DM-i ឬហៅថា Yuan Up នៅទីផ្សារប្រទេសចិន។

Dolphin G PHEV នឹងមានប្រវែងបណ្តោយតួរខ្លួន 4.3m និងទទឹង 1.8m។ ឡាន PHEV ថ្មីនេះ ប្រើប្រាស់ម៉ាស៊ីនសាំង Plug-in-hybrid 1.5-litre មាន 4-ស៊ីឡាំង និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយបំពាក់នៅផ្នែកខាងមុខ។ ដែលប្រព័ន្ធនេះ គឺដូចគ្នានឹងម៉ូដែល Atto 2 DM-i ដែល ដោយវាអាចផលិតកម្លាំងសរុបបានដល់ 193kW ជាមួយកម្រិតស៊ីសាំងត្រឹម 1.5L/100km និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 90km នៅពេលសាកភ្លើងអាគុយពេញម្តង។ ទោះជាយ៉ាងណា មិនទាន់មានការបង្ហាញលម្អិតពាក់ព័ន្ធនឹងសមត្ថភាព (Powertrain) និងតម្លៃរបស់ Dolphin G PHEV ថ្មីនេះនៅឡើយទេក្នុងពេលនេះ។

BYD Dolphin G PHEV នឹងចូលខ្លួនទៅក្នុងទីផ្សាររថយន្ត Plug-in-hybrid របស់អឺរ៉ុប បន្ថែមពីលើម៉ូដែលដែលកំពុងមានវត្តមានស្រាប់ដូចជា BYD Seal U DM-i, Seal 6 DM-i និង Atto 2 DM-i ក៏ដូចជាគ្រួសាររថយន្ត BYD Denza មាន Denza B5 ប្រភេទរថយន្ត 4WD SUV និង Denza Z9 GT ជាដើម។ ស្របពេលជាមួយគ្នានេះ BYD ត្រូវបានគេរាយការណ៍ថា មានគម្រោងក្នុងការនាំយកម៉ូដែល Sealion 5 DM-i SUV ទៅប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេស រួមជាមួយម៉ូដែល Atto 3 PHEV ផងដែរ នៅក្នុងឆ្នាំ2027៕

 

ព័ត៌មានពាណិជ្ជកម្ម