no-alternative title
no-alternative title

Honor Magic8 RSR Porsche Design ត្រូវគេបង្ហាញរូបភាពផ្សព្វផ្សាយហើយ

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Magic8 Pro Air នៅពេលឆាប់ៗនេះ ក្រុមហ៊ុន Honor ក៏នឹងមានការប្រកាសពីស្មាត ហ្វូនជំនាន់ថ្មី RSR Porsche Design ដែលត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនថ្នាក់ប្រណិត និងមានលក្ខណៈសម្បត្តិខ្ពស់បំផុតស្ថិតនៅក្នុងត្រកូល Magic8 series។ មុននេះ ស្មាតហ្វូននេះត្រូវបានគេរាយការណ៍ថា នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា 1 អ៊ីង ដែលគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ាថា variable aperture ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានការបង្ហាញចេញនូវរូបភាពជាលើកដំបូងរបស់ស្មាតហ្វូននេះ នៅលើបណ្តាញសង្គមចិន ជាមួយការបញ្ចេញនូវលក្ខណៈសម្បតិ្តសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ផ្អែកតាមរូបភាពMagic8 RSR នៅថ្ងៃនេះ អាចនិយាយបាន នេះគឺជារូបភាពផ្សព្វផ្សាយថ្មី ដែលមានការបង្ហាញគ្រប់ម៉ូដែលទាំងអស់របស់ Magic8 series ដោយមានទាំងម៉ូដែល Magic8 Pro Air ត្រៀមនឹងប្រកាសចេញឆាប់ៗនេះទៀតផង។ ជាមួយនិង Porsche Design គឺមានជម្រើសពណ៌ស្វាយ។ 

 

ស្មាតហ្វូននេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ា “squircle” ដែលមានសិនស័រ 3 គ្រាប់។ ផ្អែកតាមរបាយការណ៌មុននេះ បានបង្ហើបថាMagic8 RSR នឹងមានកាមេរ៉ា 200MP periscope telephoto គាំទ្រដោយ f/2.6 aperture និងឡែន 85mm focal length រួមជាមួយនិងកាមេរ៉ាគោលទំហំ 50MP ដែលមានសិនស័រ 1 អ៊ីង និងគ្រាប់ទីបី គឺជាឡែន ultrawide lens។

Magic8 RSR ថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 5 Elite រ៉េម ទំហំ 24GB និងថាមពលថ្មទំហំ 7,200mAh គាំទ្រនូវកម្លាំងសាក 120W charging ហើយអាចនឹងមានការប្រកាសចេញនៅលើទីផ្សារចិននាថ្ងៃទី 19 ខែមករាឆ្នាំ 2026 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន