no-alternative title
no-alternative title

កុំព្យូទ័រថ្មី ASUS ProArt PX13 2026 ជម្រុញភាពច្នៃប្រឌិតគ្មានដែនកំណត់ជាមួយនឹងបច្ចេកវិទ្យា AI

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញជាផ្លូវការណ៌នូវកុំព្យូទ័រ ProArt PX13 2026 ដែលជាម៉ូដែលថ្មី ហៅថា Convertible Laptop 13.3 អ៊ីង AI ជម្រើសដ៏សក្តិសមល្អបំផុតសម្រាប់អ្នកបង្កើតមាតិកា (Creators)។ នៅលើកុំព្យូទ័រ ProArt PX13 នេះ ថ្មីនេះ ត្រួវបានក្រុមហ៊ុនធ្វើការបំពាក់នូវបច្ចេកវិទ្យា Cutting-edge AI ដែលឌីស្សាញឡើងជាមួយនឹងភាពច្នៃប្រឌិត និងរូបរាងយ៉ាងទាន់សម័យថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបំពាក់នូវបន្ទះឈីប AMD Ryzen™ AI Max+ 395 គាំទ្រដោយល្បឿនគណនា 50 TOPS NPU និង 128GB Unified memory បានធ្វើអោយកុំព្យូទ័រថ្មីនេះ មានល្បឿនលឿនល្អឥតខ្ចោះ និងមានភាពងាយស្រួលសម្រាប់ការធ្វើការងារជាមួយនិងបច្ចេកវិទ្យា AI។ តាមរយៈបន្ទះឈីបនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើររការនៅលើកម្រិត 120B-Parameter Large language Models (LLMs) ដែលជម្រុញការប្រើប្រាស់នូវ AI កាន់តែអស្ចារ្យបំផុត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏មានការទ្រទ្រង់នូវកម្មវិធី ASUS MuseTree app សម្រាប់ដំនើរការបង្កើតចេញពីអក្សរទៅកាន់វីដេអូ Text-to-video generation និង intelligent storyboard simulation ប្រកបដោយភាពឆ្លាតវៃបំផុត។

 

អ្វីដែលអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រថ្មីនេះ គឺមានទម្ងន់ត្រឹមតែ 1.39kg ប៉ុណ្ណោះ ហើយនឹងអាចប្រើប្រាស់បានជាច្រើនទម្រង់ផ្សេងគ្នា ដែលក្នុងនោះមានដូចជា Laptop, Tent, Stand ឬ Tablet Modes ហើយក៏មានទ្រទ្រង់នូវការប្រើប្រាស់នូវប៊ិចផងដែរ។ កុំព្យូទ័រនេះ បំពាក់នូវអេក្រង់កម្រិត 3K ដែលគាំទ្រដោយបន្ទះអេក្រង់ ASUS Lumina OLED touchscreen ដែលធានាបានននូវពណ៌ច្បាស់បំផុត។ 

 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់អ្នកបង្កើតថ្មី (Creators)

ជាមួយនឹងស៊ីភីយូ AMD Ryzen AI Max+ 395 ដំណើរការជាមួយនឹង 16 Cores, Pro-Grade Graphics និង 128GB Unified Memory នេះ បានធ្វើអោយកុំព្យូទ័រ ProArt PX13 អាចដោះស្រាយទៅលើការងារជាច្រើនប្រកបដោយភាពច្នៃប្រឌិតបំផុតកាន់តែលឿនជាងមុន។ បន្ថែមពីនេះ នៅលើម៉ាស៊ីនដ៏ស្តើងនេះ ក៏មានការបំពាក់នូវ 1TB SSD ល្បឿនលឿនសម្រាប់ការងារ 3D Scenes, Multi-Layer 4K/8K Video Edits ហើយនិងការងារ AI-Driven Tasks។ សម្រាប់បន្ទះឈីប AMD Ryzen AI នេះក៏មានការបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា  AI Acceleration រួមជាមួយនឹង Next-Generation Creative Tools ជំនាន់ថ្មីដ៏ខ្លាំងក្លាថែមទៀតផង។

 

ទៅលើកម្រិតពណ៌វិញ គឺបង្ហាញចេញច្បាស់គ្មានគូប្រៀបនោះទេ ដោយសារអេក្រង់នេះ គឺជាអេក្រង់ក្រិត 3K ASUS Lumina OLED touchscreen នៅលើខ្នាត 16:10 គាំទ្រជាមួយនឹងកម្រិត Delta E<1 Accuracy រួមជាមួយនឹងវិញ្ញាបនបត្រ DisplayHDR™ True Black 500 ថែមទៀតផង។

 

ភាពសម្បូរបែបក្នុងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត

កុំព្យូទ័រ ProArt PX13 នេះមានទម្ងន់ត្រឹមតែ 1.39kg ងាយស្រួលក្នុងការចល័ត ធន់ក្នុងការប្រើប្រាស់ និងស្រាលក្នុងការដាក់តាមខ្លួនផងដែរ។ កុំព្យូទ័រនេះ មានទម្រង់ Convertible និងត្រចៀកបត់ 360° hinge ដែលអាចធ្វើការងារជា  laptop, tent, stand ឬ  tablet modes សម្រាប់ប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងៗគ្នារបស់អ្នកប្រើប្រាស់។ ProArt PX13 អនុញ្ញាតអោយអ្នកប្រើប្រាស់អាចយកតាមខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ 

 

សម្រាប់រន្ធតភ្ជាប់នៅលើកុំព្យូទ័រនេះមានដូចជា 2x 40Gbps USB4® សម្រាប់ Fast charging និង external display, HDMI® 2.1 FRL និង UHS-II MicroSD card reader សម្រាប់ផ្ទេរទិន្នន័យបានលឿន។ បន្ថែមពីនេះ វាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  WiFi 7 ដែលធានាល្បឿនលឿនក្នុងការប្រើប្រាស់ផងដែរ។ ProArt PX13 នេះក៏ប្រើប្រាស់នូវស្តង់ដារ MIL-STD 810H របស់សហរដ្ឋអាមេរិក ហើយវាក៏ធន់ទៅនឹងការប្រើប្រាស់សីតុណ្ហភាពទាបដល់ទៅ -50°C ។ 

កម្មវិធី AI Creator Apps សម្រាប់ការងារកាន់តែឆ្លាតវៃ

កុំព្យូទ័រ ProArt PX13 នេះបំពាក់នូវកម្មវិធី AI Apps ជាច្រើន ហើយវាក៏ត្រូវបានឌីស្សាញឡើងសម្រាប់ភាពងាយស្រួលជាងមុន រលូនជាងមុន និងខ្លាំងក្លាជាងមុនក្នុងការប្រើប្រាស់។ វាមានកម្មវិធី StoryCube, MuseTree, ASUS DialPad រួមជាមួយនឹង ProArt Creator Hub សម្រាប់គ្រប់គ្រងទៅលើការងារ settings ជាច្រើនទៀតដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន