no-alternative title
no-alternative title

Zeekr 8X PHEV ដែលត្រៀមចេញនៅឆមាសដំបូងក្នុងឆ្នាំនេះ គឺប្រើម៉ាស៊ីន 2.0T កម្លាំង 275 សេះ និងកញ្ចប់ថ្មទំហំ 70kWh

Zeekr ដែលជាម៉ាកនៃរថយន្តប្រណិតភាពរបស់ក្រុមហ៊ុន Geely Automotive Holding បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញលក់រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល Zeekr 8X នៅក្នុងត្រីមាសដំបូងនៃឆ្នាំ 2026 នេះ។ ដោយនៅពេលនេះ Zeekr 8X PHEV SUV ត្រូវបានធ្វើការចុះបញ្ចីជាផ្លូវការណ៍ដោយស្ថាប័ន MIIT ក្នុងប្រទេសចិនរួចរាល់ហើយ។ បើតាមការចុះបញ្ចីនេះ ក៏មានការបង្ហាញពីលក្ខណៈសម្បត្តិផ្លូវការណ៍មួយចំនួនរបស់ 8X ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើការចុះបញ្ចីរបស់ MIIT បានបង្ហាញឲ្យដឹងថា Zeekr 8X Plug-in-hybrid SUV គឺបំពាក់នូវម៉ាស៊ីន 2.0T កម្លាំង 275 សេះ និងកញ្ចប់ថ្ម ternary llithium battery ទំហំធំដល់ 70kWh។ Zeekr 8X PHEV SUV ថ្មីនេះ នឹងមានមកជាមួយជម្រើសម៉ូដែល 5-កៅអី និង 6-កៅអី។ Zeekr 8X គឺជាម៉ូដែលប្អូនស្ថិតនៅក្រោមម៉ូដែល Zeekr 9X បច្ចុប្បន្នបន្តិច។

ឡាន Plug-in-hybrid SUV ថ្មីនេះ គឺស្ថិតក្នុងក្រុម mid-to-large size SUV ដែលមានប្រវែងតួរខ្លួន 5,100mm/ទទឹង 1,998mm/ កម្ពស់ 1,780mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,069mm។ Zeekr 8X PHEV នឹងមានជម្រើសទំងន់សរុបចំនួន 6 ផ្សេងគ្នា គឺ 2,660kg, 2,690kg, 2,730kg, 2,760kg, 2,790kg, និង 2,820kg ជាមួយសមត្ថភាពអាចអូសសណ្តោងបន្ទុកទំងន់ខាងក្រោយបាន 2,000kg។

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Zeekr 8X ថ្មីនេះ គឺមិនខុសគ្នាពីម៉ូដែល Zeekr 9X នោះទេ ដោយផ្នែកខាងមុខត្រូវបានឌីស្សាញជាមួយនឹងផ្ទាំងប៉ាណាបែបទឹកធ្លាក់ ឬ Waterfall-style grill ជាមួយចង្កៀងខាងមុខប្រភេទ Split headlight និងនៅលើដំបូលខាងមុខមានបំពាក់នូវសែនស័រ LiDAR ជាដើម។ នៅផ្នែកខាងក្រោយត្រូវបានឌីស្សាញជាមួយចង្កៀងរាងជាបន្ទាត់ពីរជាន់ដោយខាងលើឌីស្សាញអូសកាត់ពីចំហៀងម្ខាងទៅម្ខាងទៀត។ Zeekr 8X PHEV SUV ថ្មី ក៏នឹងមានជម្រើសទំហំយ៉ាន់កង់ និងសម្បកកង់បីខ្នាត គឺ 255/55 R20, 255/50 R21, និង 275/40 R22 ជាមួយជម្រើស 6 ម៉ូដែលផ្សេងគ្នា និងប្រើប្រាស់ឃ្នាប់ស្បែកហ្រ្វាំងពណ៌ក្រហម red brake calliper ថែមទៀតផង។

តាមប្រភពព័ត៌មានមួយចំនួនបានបញ្ជាក់ថា Zeekr X8 Plug-in-hybrid SUV បំពាក់ម៉ាស៊ីន 2.0T ស៊េរី DHE20-PFZ កម្លាំង 275 សេះ ដែលអភិវឌ្ឍន៍ដោយ Aurobay Technologies និងប្រើកញ្ចប់ថ្ម ternary lithium ដែលផ្គត់ផ្គង់ដោយ CATL-Geely មានទំហំ 55.1kWh និង 70kWh តាមស្តង់ដារ WLTC ការសាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 256km និង 328km តាមទំហំកញ្ចប់ថ្ម។

សម្រាប់ម៉ូដែល High-trim level របស់ Zeekr 8X នឹងមានបំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 មានផលិតកម្លាំងសរុបបានដល់ 1,030kW ឬខ្ទង់ 1,381 សេះ, គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging និងប្រើប្រព័ន្ធជើងក្រោមឆ្លាតវៃ Haohan AI Digital Chassis ដូចគ្នានឹង Zeekr 9X ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន