no-alternative title
no-alternative title

Honor Magic V6 នឹងក្លាយជាស្មាតហ្វូនបត់អេក្រង់ដែលមានថ្មទំហំធំជាងគេបំផុតក្នុងលោក

ក្រុមហ៊ុន Honor បានធ្វើការនាំចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែល Magic V5 នៅកាលពីចុងខែកក្តដា ឆ្នាំ 2025 ជាមួយថ្មប្រភេទ Si/C Battery ដែលមានទំហំ 6,100mAh សម្រាប់ម៉ូដែលទីផ្សារប្រទេសចិន និងទំហំ 5,820mAh សម្រាប់ទីផ្សារក្រៅប្រទេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែក Honor ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើសង្វាក់អភិវឌ្ឍន៍ Foldable Phone ជំនាន់ថ្មី គឺ Magic V6 បណ្តើរៗហើយ គ្រាន់តែក្រុមហ៊ុនមិនទាន់បានបង្ហើបព័ត៌មានពីគុណសម្បត្តិរបស់ V6 នោះទេ ប៉ុន្តែ គុណសម្បត្តិរបស់ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីរបស់ Honor ត្រូវបានបែកធ្លាយនៅលើប្រព័ន្ធអនឡាញ តាមរយះព័ត៌មានចចាមអារាមថ្មីៗនេះ។

យោងទៅលើការបង្ហោះនៅលើបណ្តាញទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិនឈ្មោះថា Digital Chat Station ថ្មីៗនេះ បានបង្ហាញថា Honor Magic V6 នឹងបំពាក់មកជាមួយថ្មដែលមានទំហំធំរហូតដល់ទៅ 7,000mAh ឯណោះ ហើយប្រសិនបើវាជាការពិតមែននោះ មានន័យថា Magic V6 នឹងក្លាយជាស្មាតហ្វូនបត់អេក្រង់ដំបូងគេក្នុងលោកដែលមានថ្មទំហំធំសម្បើមបែបនេះ។ ទោះជាយ៉ាងណានេះ មិនមែនជាលើកទីមួយទេ ដែលមានការលេចលឺព័ត៌មាននិយាយពីថ្មរបស់ Honor Magic V6 ព្រោះថា កន្លងមកនេះ ក៏មានលេចលឺព័ត៌មានថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Honor នេះ គឺមានថ្មទំហំចន្លោះពី 6,900mAh ទៅ 7,200mAh ផងដែរ។ 

ហើយប្រភពក៏បានបញ្ជាក់ថា Magic V6 ដែលមានថ្មទំហំតូច គឺសម្រាប់ទីផ្សារសកល ចំនែកម៉ូដែលមានថ្មទំហំធំ គឺសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ដោយឡែកសម្រាប់ព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាសាកភ្លើងដែល Honor Magic V6 គាំទ្រ គឺមិនទាន់បានបង្ហាញនៅឡើយទេ។ តាមប្រភពព័ត៌មាននានាបានអះអាងថា Honor Magic V6 នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 SoC ព្រមទាំងបំពាក់សែនស័រកាមេរ៉ាមេទំហំធំដល់ 200MP ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន