no-alternative title
no-alternative title

OnePlus 15T នឹងមានអេក្រេង់តូច កាមេរ៉ាភ្លោះ 50MP ហើយនិងបន្ទះឈីប Snapdragon 8 Elite Gen 5

ការបែកធ្លាយបាននិយាយថា ស្មាតហ្វូនប្រណិតថ្មីរបស់ OnePlus ដែលមានរូបរាងតូច នៅពេលនេះ បាននឹងកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុននេះហើយ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញស្មាតហ្វូន OnePlus 15T នៅលើទីផ្សាររបស់ប្រទេសចិននាពេលឆាប់ៗនេះដែរ។ ថ្ងៃនេះមុនការប្រកាសជាផ្លូវការនោះ មានការបែកធ្លាយថ្មីមួយក៏បានទម្លាយអំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយចុងក្រោយបំផុតចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ស្មាតហ្វូន OnePlus 15T នឹងមានអេក្រង់រាបស្មើរ ទំហំត្រឹមតែ 6.32-អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន OnePlus 13T អញ្ចឹដែរ ដោយភ្ជាប់ជាមួយនឹងអេក្រង់ OLED Panel រត់ជាមួយនឹងល្បឿន 120Hz refresh rate។ 

 

បន្ថែមពីនេះអ្នកទម្លាយរូបនេះ បានអះអាងទៀតថា ស្មាតហ្វូន Flagship នេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ ទៅលើកាមេរ៉ាថតរូបភាព នៅលើស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាភ្លោះខាងក្រោយទំហំ 50MP សម្រាប់កាមេរ៉ាគោល និងកាមេរ៉ា telephoto lens ខណៈដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 16MP សម្រាប់ការថតូប និងវីដេអូខល។ សម្រាប់ថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែមានការព្យាករណ៌ថា នឹងមានការ upgrade ពីស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូន OnePlus 15T នេះអាចនឹងមានថាមពលថ្មទំហំធំដល់ទៅ 7,500mAh ។ 

ផ្អែកតាមវិញ្ញាបនបត្រ 3C នេះ យើងអាចរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ ងមានល្បឿនសាកថ្មលឿនដល់ទៅ 100W wired fast charging។ ជាមួយគ្នានេះ តាមការបែកធ្លាយមុននេះ ដែលចេញពីអ្នកទម្លាយ Digital Chat Station ក៏ធ្លាប់បានទម្លាយអំពីពេលវេលាក្នុងការបង្ហាញវត្តមានស្មាតហ្វូនថ្មីនេះផងដែរ។ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញស្មាតហ្វូន OnePlus 15T នេះនៅក្នុងប្រទេសចិន នាពាក់កណ្តាលខែមីនា ឆ្នាំ 2026 ខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន