
យោងងតាមសេចក្តីរាយការណ៌កន្លងមកធ្លាប់បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង Galaxy S26 Ultra ដែលបានឆ្លងកាត់ការចុះបញ្ជី Geekbench មុននេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ ប៉ុន្តែ នៅថ្ងៃនេះ មានការលេចចេញជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Plus ក៏បានឆ្លងកាត់ការចុះបញ្ជីខាងលើនេះផងដែរ ប៉ុន្តែមានការប្រើប្រាស់ឈីបខុសគ្នា។
មើលទៅលើការបង្ហោះដោយអ្នកទម្លាយ Abhishek Yadav on X បានបញ្ជាក់ថា Galaxy S26 Plus គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី Exynos 2600 របស់ Samsung។ តាមការបញ្ជាក់កន្លងមក បានអោយដឹងថា បន្ទះឈីប Exynos 2600 នឹងមានការប្រើប្រាស់នូវ 10-Core CPU កម្រិតបច្ចេកវិទ្យា 2nm GAA process។ ឈីបនេះដំណើរដោយ one C1 Ultra core ល្បឿន 3.80 GHz ជាមួយ 3 MB L2 cache, និង Three C1 Pro cores រត់បានល្បឿន 3.26 GHz ខណៈដែល Six More C1 Pro Cores ទៀតមានល្បឿន 2.76 GHz។ ទៅលើក្រាហ្វិកកាតវិញ គឺប្រើប្រាស់នូវ Xclipse 960 GPU។
បន្ថែមពីនេះ នៅលើបញ្ជី Geekbench នេះក៏មានការបន្ថែមថា Galaxy S26 Plus នឹងរត់នៅលើប្រព័ន្ធ Android 16 និងរ៉េម 12GB។ សម្រាប់ការតេស្តសមត្ថភាពនៅលើ Exynos 2600 គឺទទួលបាននូវពិន្ទុ 24,964។ ក្រឡេកមកមើលស្មាតហ្វូន Galaxy S26 និង S26 Ultra ដែលដំណើរការនៅលើបន្ទះឈីប Snapdragon វិញ គឺមានការផ្តោតលើ CPU single-core និង multi-core ដែលខុសគ្នាពីឈីប Exynos។

តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ អោយដឹងថា ស្មាតហ្វូន Galaxy S26 ដែលដំណើរការដោយឈីប Exynos គឺនឹងមានដាក់លក់នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងមួយតែប៉ុណ្ណោះ។ ចំពោះស្មាតហ្វូនដែលប្រើប្រាស់ឈីប Snapdragon 8 Elite Gen 5 គឺលក់នៅលើទីផ្សារសកល ។





