
Xiaomi 17 Ultra ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិនជាលើដំបូងបំផុត នៅក្នុងនាមជាស្មាតហ្វូនត្រកូល “Ultra” ប៉ុន្តែមិនបង្ហាញខ្លួនតែមួយម៉ូដែលនោះទេ ដោយក្រុមហ៊ុននេះ ថែមទាំងមានការបង្ហាញចេញនូវម៉ូដែលពិសេស Xiaomi 17 Ultra Leica Edition សម្រាប់អ្នកដែលចូលចិត្តការថតរូបភាពទៀតផង។ គួរបបញ្ជាក់ថា ពេលនេះ ម៉ូដែល Ultra គឺមានប្រើប្រាស់សម្រាប់ក្រុមហ៊ុនជាច្រើន ក្នុងនោះមានដូចជា Galaxy S26 Ultra, Vivo X300 Ultra និង Find X9 Ultra ជាដើម ដោយស្មាតហ្វូនទាំងនេះ គឺត្រៀមនឹងបង្ហាញខ្លួនឆាប់នេះដូចគ្នា។ នៅពេលនេះ មានការលើកឡើងថា Xiaomi 17 Ultra Leica Edition បានត្រៀមបង្ហាញខ្លួនសម្រាប់ទីផ្សារសកលឆាប់ៗនេះហើយ។
សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra Leica Edition ទើបតែបង្ហាញខ្លួននៅលើបញ្ជីមួយដែលភ្ជាប់ជាមួយនឹងលេខម៉ូឌែល 25128PNA1G ហើយនៅក្នុងបញ្ជីនេះ ក៏មានការបង្ហាញជាមួយនឹងស្មាតហ្វូន Xiaomi 17 series ជាច្រើនទៀតផងដែរ ក្នុងនោះ មានដូចជា Xiaomi 17 និង Xiaomi 17 Ultra ហើយក៏មានការបង្ហាញថា ស្មាតហ្វូន Leica Edition នេះ គឺនៅក្រោម Cellular Mobile (GSM/WCDMA/LTE/NR) នេះ។ ស្មាតហ្វូននេះ នឹងត្រៀមក្នុងការលក់ជាផ្លូវការនៅក្នុងទីផ្សារអន្តរជាតិជាច្រើនផងដែរ។

គួរបញ្ជាក់ថា នៅលើវិញ្ញាបនបត្រ IMDA របស់សិង្ហបុរី ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ា Leica ក៏ត្រៀមលក់នៅក្រៅទីផ្សាររបស់ចិនផងដែរ ខណៈពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួននៅក្នុងខែធ្នូ ឆ្នាំ 2025 នេះ មានផ្តោតទៅលើបច្ចេកវិទ្យាកាមេរ៉ា។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 អេក្រង់ 6.9 អ៊ីងល្បឿន 120Hz OLED display និងមានថាមពលថ្មទំហំ 6,800mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired និង 50W wireless fast charging ។

នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Leica ផងដែរ។ សម្រាប់មានកាមេរ៉ាគោលដែលមាទំហំ 50MP នៅលើស្មាតហ្វូននេះ គឺមានបំពាក់នូវសិនស័រទំហំ 1 អ៊ីង ខណៈដែលគ្រាប់ទីពីរទំហំ 50MP ultra wide angle lens និងទីបីមានទំហំ 200MP periscope telephoto ។ សម្រាប់កាមេរ៉ា Selfies និងវីដេអូខល នៅលើស្មាតហ្វូននេះ គឺមានទំហំ 50MP៕





