no-alternative title
no-alternative title

Red Magic 11 Pro Golden Saga បង្ហាញខ្លួននៅលើទីផ្សារសកលជាមួយ Carbon Finer និង Gold-Plated Cooling

ថ្មីៗនេះ ក្រុមហ៊ុន Red Magic ទើបតែបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Red Magic 11 Pro+ ម៉ូដែលពិសេស Golden Saga Edition នៅលើទីផ្សារប្រទេសចិន។ រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយពីការប្រកាសនេះ ស្មាតហ្វូនស៊េរីថ្មី Red Magic 11 Pro+ Golden Saga Edition នេះ ក៏ត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅលើទីផ្សារសកលជាមួយនឹងការឌីស្សាញរូបរាងថ្មី ហើយនិងកម្លាំងម៉ាស៊ីនខ្លាំងក្លាកម្រិត Flagship ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការរចនាអោយស្របសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមជាមួយនឹងរូបរាងថ្មី និងកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Golden Saga Edition នេះ គឺពិតជាមានរូបរាងប្រណិត និងមានភាពច្នៃប្រឌិតប្លែកៗជាច្រើន។ ស្មាតហ្វូនស៊េរីថ្មី Red Magic 11 Pro Golden Saga Edition នេះ មានការឌីស្សាញរូបរាងថ្មី ជាមួយនឹងកាបូនហ្វាយបើរ និងការប្រើប្រាស់នូវឆ្នូតពណ៌មាស ដែលពិតជាធ្វើអោយស្មាតហ្វូននេះស្រស់ស្អាតមែនទែន។ 

សម្រាប់ការប្រើប្រាស់នូវកាបូនហ្វាយបើរនេះ គឺបានធ្វើអោយស្មាតហ្វូនថ្មីនេះ មានទម្ងន់កាន់តែស្រាលបំផុតនៅក្នុងការប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះ គឺអាចធន់បានទៅនឹងការឆ្កូត។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធ Golden AquaCore Cooling System ដែលមានការបន្ថែមនូវ Gold-Plated Vapor Chambers និង Composite Air ដែលអាចធ្វើអោយលំហូរខ្យល់ដំនើរការបានយ៉ាងល្អ។ 

ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ជំនួយនៅក្នុងការបង្កើននូវល្បឿនដ៏ខ្លាំងក្លាបំផុតសម្រាប់ការប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.85 អ៊ីងដែលជាកញ្ចក់ BOE X10 AMOLED display បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់1.5K resolution និងទ្រទ្រង់ជាមួយនឹងកម្រិតល្បឿនអេក្រង់ 144Hz refresh rate។ បន្ថែមពីនេះ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 7,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន  80W wired fast charging និងបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ផងដែរ។ 

ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP និងទ្រទ្រង់ដោតប្រព័ន្ធប្រតិបត្តិការ Android 16 OS ចេញពីប្រអប់មកតែម្តង។ ស្មាតហ្វូនជំនាន់ថ្មី Red Magic 11 Pro Golden Saga Limited Edition នេះ មានតម្លៃ £1,299 នៅក្នុងចក្រភពអង់គ្លេស តម្លៃ €1,499 នៅក្នុងអ៊ឺរ៉ុប និងតម្លៃ $1,599 នៅក្នុងសហរដ្ឋអាមេរិក៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន