no-alternative title
no-alternative title

Xiaomi 18 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ អាចនឹងបំពាក់នូវ Periscope Telephoto ហ្ស៊ូមបានឆ្ងាយជាងម៉ូដែលមុន

គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 17 Series នៅលើទីផ្សារសកលនៅឡើយទេ ប៉ុន្តែនៅពេលនេះ មានព័ត៌មានថ្មីៗជាច្រើន បានទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ផ្អែកតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 Series អាចនឹងមានការ Upgrade ច្រើនប្រៀបធៀបទៅនឹងជំនាន់មុន ជាពិសេសទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Xiaomi 18។

 

តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថាស្មាតហ្វូនស៊េរីថ្មីXiaomi 18 series គឺនឹងមានការ Upgrade ទៅលើមុខងារជាច្រើនទៀតទៅលើគ្រប់ស្មាតហ្វូនទាំងអស់។ ស្មាតហ្វុននេះនឹងបំពាក់នូវកាមេរ៉ា Periscope Telephoto, 3D Ultrasonic Fingerprint Sensor, Wireless Charging និង High-Level Waterproofing។ ទោះបីជាអ្នកទម្លាយនេះមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ ក៏គេអាចដឹងថា ម៉ូដែលនេះ គឺជាស្មាតហ្វូន Xiaomi 18 series

 

ទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Xiaomi 18 នេះ នឹងបំពាក់នូវកាមេរ៉ាPeriscope TelephotoLens ដែលនឹងអនុញ្ញាតអោយស្មាតហ្វូននេះ អាចនឹងបង្កើននូវកម្រិត optical zoom ដល់ទៅ 5x ។ បើធ្វើការប្រៀបធៀបជាមួយស្មាតហ្វូន Xiaomi 17 ដែលប្រើស្តង់ដារTelephoto Lens គឺអាចហ៊្សូមបានត្រឹមតែ 2.6x Optical Zoom ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះផងដែរ នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន Xiaomi ក៏បានបង្ហើបអំពីផែនការបន្តទៅលើស្មាតហ្វូន Pro ផងដែរ។ តាមការបញ្ជាក់ចេញពីលោក Wang Le បានអោយដឹងថា ក្រុមហ៊ុន Xiaomi បានចំណាយទឹកប្រាក់ដល់ទៅជាង 1 ពាន់លានយ៉ន់ទៅលើការអភិឌ្ឍអេក្រង់ខាងក្រោយរបស់ស្មាតហ្វុន Xiaomi 17 Pro ផងដែរ។

 

យ៉ាងណាមិញ ទឹកប្រាក់ចំនួននេះ គឺមានចំនួនតិចសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបន្ទះឈីប ហើយនិងអេក្រង់ខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមិនមានការដកចេញនោះទេ។ ស្មាតហ្វូន Xiaomi 18 series នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 ។ គិតត្រឹមពេលនេះ នៅសល់ច្រើនខែទៀតមុនពេលដែលស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៍ ដូច្នេះ យើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន