
ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍សម្ភោធផលិតផលថ្មីរបស់ក្រុមហ៊ុន Honor គឺបានបង្ហាញចេញនូវស្មាតហ្វូន Magic 8 Pro Air ជាមួយនឹងស្មាតវ៉ច Watch GS 5 ហើយស្មាតហ្វូន Honor Magic 8 RSR Porsche Design ដែលជាម៉ូដែលពិសេសមានការចាប់អារម្មណ៌ខ្លាំងជាងគេ។ ជាមួយនឹងការឌីស្សាញយ៉ាងប្រណិត និងមានបំពាក់នូវផ្នែក Hardware ថ្លៃៗ បានធ្វើអោយស្មាតហ្វូននេះមានរូបរាងល្អឥតខ្ចោះបំផុត។ បន្ថែមពីនេះ ម៉៉ូដែលនេះ ក៏ជាស្មាតហ្វូន Honor ដំបូងបំផុតដែលទ្រទ្រង់ទៅលើការប្រើប្រាស់នូវ professional imaging kit ផងដែរ។
ប៉ុន្តែអ្វីដែលធ្វើអោុហ្វេនខកចិត្តនោះ គឺក្រុមហ៊ុន Honor បានបញ្ជាក់ជាផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងក្លាយជាម៉ូដែលចុងក្រោយបំផុតហើយសម្រាប់កិច្ចសហការជាមួយនឹងម៉ូូដែល Porsche Design។

តាមការបញ្ជាក់ពីលោក Chen Ligeng ដែលជាវិស្វករផ្នែកអភិវឌ្ឍទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Honor បានបញ្ជាក់នៅលើ Weibo ថា ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលចុងក្រោយនៃត្រកូល Porsche Design series ហើយ។ បើនិយាយអោយខ្លីនោះ ស្មាតហ្វូន Magic8 RSR Porsche Design នឹងក្លាយជាម៉ូដែលចុងក្រោយបំផុតនៃកិច្ចសហការរបស់ក្រុមហ៊ុន Honor ជាមួយនឹងការប្រើប្រាស់ឈ្មោះម៉ាកយីហោឡានប្រណិតនេះ។

តាមរយៈនៃកាប្រកាសនេះ គឺបានបញ្ជា់ថា ដៃគូរទាំងពីរនេះ គឺបញ្ចប់នូវកិច្ចសហការយ៉ាងជិតស្និទ្ធិដែលចាប់ផ្តើមពេលជាង 2 ឆ្នាំមកនេះ។ សូមជំរាបថា ក្រុមហ៊ុន Honor បានប្រកាសអំពីយុទ្ធសាស្រ្តភាពជាដៃគូរជាលើកដំបូងជាមួយនឹងក្រុមហ៊ុន Porsche Design កាលពីខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ហើយរយៈពេញមួយឆ្នាំ 2024 ក្រុមហ៊ុនទាំងពីរនេះក៏បានបញ្ចេញនូវស្មាតហ្វូន High-end ជាច្រើនម៉ូដែលនៅក្នុងកិច្ចសហការរបស់ភាគីទាំងពីរ។ កិច្ចសហការនេះ បានចាប់ផ្តើមពីស្មាតហ្វូន Honor Magic V2 RSR Porsche Design ដែលបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2024។





