
Galaxy S26 និង Galaxy S26+ ដែលជាស្មាតហ្វូន flagships ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នៅថ្ងៃនេះ ត្រួូវបានទម្លាយនូវលក្ខណៈសម្បត្តិទូទៅជាច្រើនមុនការប្រកាសជាផ្លូវការចូលមកដល់នៅខែក្រោយ។ មើលនៅក្នុងព័ត៌មានចុងក្រោយបំផុតដែលបង្ហោះចេញពីអ្នកទម្លាយ Gadgetsdata ដែលបានចែករំលែកនៅលើបណ្តាញសង្គម X បានអោយដឹងថា ស្មាតហ្វូន Galaxy S26 នឹងមានអេក្រង់ទំហំ 6.3-អ៊ីងដែលជាកញ្ចក់ M14 AMOLED ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា LTPO technology, ល្បឿន adaptive 120Hz refresh rate និងបង្ហាញចេញបានកម្រិត FHD+ resolution ហើយនិងគាំទ្រដោយ HDR10+។ ហើយអេក្រង់ស្មាតហ្វូននេះ ក៏នឹងមានអេក្រង់ធំជាងស្មាតហ្វូនជំនាន់មុនផងដែរ។
ចំពោះស្មាតហ្វូន Galaxy S26+ វិញ គឺមានអេក្រង់ទំហំដល់ទៅ 6.7-អ៊ីងជាប្រភេទកញ្ចក់ M14 AMOLED display ដែលទ្រទ្រង់ទៅលើល្បឿន adaptive 120Hz refresh rate ហើយនិង HDR10+ ដូចគ្នា។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 2K resolution នឹងប្រើប្រាស់នូវកញ្ចក់ការពារ Corning Gorilla Glass Victus 2។ អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវ IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ទៅលើកម្លាំងម៉ាស៊ីន ស្មាតហ្វូន Flagships ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 ឬSnapdragon 8 Elite Gen 5 ។

គួររំលឹកផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានបញ្ចេញនូវស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon នេះ នៅក្នុងទីផ្សារដែលបានជ្រើសរើសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងចិន ខណៈពេលដែលទីផ្សារជាច្រើនទៀតគឺប្រើប្រាស់នូវបន្ទះឈីប Exynos version ។ សម្រាប់ការថតរូបភាពវិញនៅលើ ស្មាតហ្វូន Galaxy S26 និង Galaxy S26+ នឹងប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP (កាមេរ៉ាគោល) + 12MP (ultra wide) + 50MP (telephoto)។

ទាក់ទងជាមួយនិងថាមពលថ្មវិញ នៅលើស្មាតហ្វូន Galaxy S26 មានបំពាក់នូវថាមពលថ្មទំហំ 4,300mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យា 25W wired fast charging ខណៈដែលស្មាតហ្វូន Galaxy S26+ បំពាក់នូវថាមពលថ្មទំហំ 4,900mAh cell និងបច្ចេកវិទ្យាសាកថ្មលឿន 45W wired fast charging ។ នៅលើស្មាតហ្វូនទាំងនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា Qi2 wireless charging និង USB 3.2 ផងដែរ៕





