no-alternative title
no-alternative title

vivo X200 Pro Mini ឌីស្សាញរូបរាងបែប Compact និងមានគែមអេក្រង់ Ultra-Thin Bezels

នៅថ្ងៃទី 14 ខែតុលានេះ ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូន vivo X200 និង X200 Pro នៅលើទីផ្សារប្រទេស ចិនហើយ ខណៈដែលស្មាតហ្វូនម៉ូដែល vivo X200 Ultra ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅខែមករាឆ្នាំ 2025។ យោងតាមការបញ្ជាក់កន្លងមក បានអោយដឹងថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះបានបន្ថែមនូវម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា Vivo X200 Pro Mini។ ស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងម៉ូដែល X200 Pro ប៉ុន្តែមានរូបរាងឌីស្សាញបែប Compact។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយមុននេះបាននិយាយថា ស្មាតហ្វូននេះនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិងស្មាតហ្វូន vivo X200 និង X200 Pro នៅសប្តាហ៌នេះផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បានទម្លាយចេញនូវរូបរាងផ្លូវការណ៌របស់ស្មាតហ្វូននេះរួចមកហើយ ដោយក្នុងនោះគឺមានការបញ្ជាក់ពីជម្រើសពណ៌ និងម៉ូឌុលកាមេរ៉ាដែលមាននៅលើស្មាតហ្វូន X200 Pro Mini ថែមទៀតផង។ ពេលនេះដើម្បីបញ្ជាក់កាន់តែច្បាស់នោះ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយចេញជាមួយរូបភាពពិតហើយ។ 

Vivo X200 Pro Mini នឹងមានពណ៌ខ្មៅ ពណ៌ស និងពណ៌ផ្កាឈូក។ បើតាមរបាយការណ៌ខាងលើនេះបាននិយាយថា Vivo X200 Pro Mini នេះ នឹងមានអេក្រង់ទំហំត្រឹមតែ 6.3-អ៊ីងប៉ុនគ្នាជាមួយនិងអេក្រង់ iPhone 16 Pro។ ស្មាតហ្វូនទាំងពីរនេះគឺមានការឌីស្សាញស្រដៀងគ្នា។ ដូចគ្នាជាមួយនិង iPhone អញ្ចឹងស្មាតហ្វូន X200 Pro Mini មានគែមជុំវិញរាបស្មើរ ហើយនៅលើអេក្រង់ខាងមុខជាកញ្ចក់រាបស្មើរ និងការច្រឹបគែម ultra-narrow នៅគ្រប់ជ្រុងទាំង 4 ទៀតផង។ និយាយទៅការឌីស្សាញទៅលើ X200 Pro Mini គឺផ្តោតទៅលើអ្នកដែលចង់ទិញ iPhone។

Vivo X200 Pro Mini នឹងមានអេក្រង់រាបស្មើរទំហំ 6.31-អ៊ីង OLED LTPO បង្ហាញចេញបានកម្រិត 1.5K resolution និងមានល្បឿន 120Hz refresh rate ហើយនិងមានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូនដំណើរការលើបន្ទះឈីប Dimensity 9400 រ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage។ សម្រាប់ថាមពលថ្មមានទំហំ 5,700mAh និងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក 90W wired charging ហើយនិង 30W wireless charging។

Vivo X200 Pro Mini នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel Sony LYT-818 និងគ្រាប់ទីពីរមានទំហំ 50-Megapixel Samsung JN1 ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-megapixel Sony IMX882 3x periscope telephoto lens។ នៅលើស្មាតហ្វូននេះក៏នឹងមានការគាំទ្រដោយបន្ទះឈីប Vivo V3 ផងដែរ។ ស្មាតហ្វូននេះរត់នៅលើ Android 15 ផ្អែកលើ OriginOS 5 ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 ទៀតផង។

ថ្មីៗនេះមានរបាយការណ៌បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានចំនួន 3 ទំហំ រួមមានដូចជា 12GB+256GB, 16GB+256GB, និង 16GB+512GB និងមានតម្លៃ 4,599 យ៉ន់ (~$650), 4,899 យ៉ន់ (~$690) និង 5,199 យ៉ន់ (~$735)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍