no-alternative title
no-alternative title

តម្លៃជួសជុលទៅលើ Redmi K80 & K80 Pro ត្រូវបានក្រុមហ៊ុនបង្ហាញចេញហើយ!

Redmi K80 series ដែលជាស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលទើបតែប្រកាសជាផ្លូវការណ៌កាលពីថ្ងៃទី 27 ខែវិច្ឆិកាកន្លងទៅនេះ ត្រូវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលក្ខណៈសម្បត្តិដ៏ខ្លាំងក្លា ហើយនិងតម្លៃដ៏សមរម្យរបស់ស្មាតហ្វូននេះ។ នៅថ្ងៃនេះ ដើម្បូបង្ហាញពីការធានា ក៏ដូចជាការផ្តល់សេវាកម្មសម្រាប់អតិថិជននោះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវតម្លៃផ្លូវការណ៌ទៅលើសមាសភាគនៃការជួសជុលទៅលើស្មាតហ្វូន K80 និង Pro នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា សម្រាប់ការជួសជុលអេក្រង់ទៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K80  គឺមានថ្លៃខ្ពស់បំផុតដល់ទៅ 610 យ៉ន់ ($84) ខណៈពេលដែលថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 119 យ៉ន់ ($16)។ បើមើលទៅលើតម្លៃនៃសមាសភាគជាច្រើនទៀតដូចជាកាមេរ៉ាខាងក្រោយ កាមេរ៉ាខាងមុខ speakers និង earpiece គឺមានតម្លៃសមរម្យ។ សម្រាប់ Motherboard របស់ស្មាតហ្វូននេះវិញ គឺមានតម្លៃ 2,330 យ៉ន់ ($321)។

ក្រឡេកមកមើលទៅលើស្មាតហ្វូន Redmi K80 Pro វិញនោះ សម្រាប់ការជួសជុលអេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺមានតម្លៃ  620 យ៉ន់ ($86) ខណៈពេលដែលថាមពលថ្មរបស់ស្មាតហ្វូននេះ គឺមានតម្លៃ 159 យ៉ន់ ($22) ហើយកាមេរ៉ា telephoto នៅលើម៉ូឌែល Pro នេះគឺមានតម្លៃ  140 យ៉ន់ ($19)។ សម្រាប់អ្នកប្រើប្រាស់ដែលឧស្សាហ៍នៅក្នុងការធ្លាក់ទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ អ្នកគួរតែទិញការធានាបន្ថែម ដើម្បីទទួលបាននូវអត្ថប្រយោជន៌ច្រើន។  

 

 

ព័ត៌មានពាណិជ្ជកម្ម