no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Slim នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP ដែលជាសិនស័រថ្មី Samsung ISOCELL HP5

នៅរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung បានធ្វើការផ្លាស់ប្តូរមុខមាត់ថ្មីជាច្រើនសម្រាប់កំពូលស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន តួរយ៉ាងដូចជា កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2025 ឆាប់ៗខាងមុខនេះ ត្រូវបានគេដឹងថា នឹងមានការបន្ថែមនៅសមាជិកថ្មីមួយដែលមានឈ្មោះថា Galaxy S25 Slim។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយនៅពេលនេះបើតាមប្រភពចេញពីគណនីទម្លាយព័ត៌មានល្បីឈ្មោះ Ice Universe បានបង្ហើបព័ត៌មានថ្មីបន្ថែមថា Galaxy S25 Slim នឹងមានកម្រាស់ស្តើងស្លីមបំផុត គឺប្រមាណជា  6.X mm ប៉ុណ្ណោះ ដែលនេះមានន័យថា វាមានកម្រាស់ស្តើងជាងម៉ូដែល Galaxy S24 បច្ចុប្បន្ន ដែលមានកម្រាស់ 7.6mm។ ជាមួយគ្នានេះ Apple ដែលជាគូប្រជែងដ៏សំខាន់របស់ Samsung ក្នុងទីផ្សារស្មាតហ្វូន Premium ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញ iPhone ម៉ូដែលថ្មីមួយទៀតអាចជា iPhone 17 Air ឬ 17 Slim ដែលជា iPhone មានកម្រាស់ស្តើងខ្លាំងផងដែរ។

 

បើតាមរបាយការណ៍កន្លងមកបាននិយាយថា Samsung Galaxy S25 Slim នឹងបំពាក់នូវសែនស័រកាមេរ៉ាថ្មីរបស់ Samsung ស៊េរី ISOCELL HP5 ទំហំ 200MP ជា Main Sensor រួមជាមួយនឹងសែនស័រខ្នាត 1/2.76″ ទំហំ 50MP ស៊េរី ISOCELL JN5 ចំនួនពីរគ្រាប់ដែលជា Ultrawide និង 3.5x telephoto Sensor។ ជានេះទៅទៀត Samsung ក៏នឹងប្រើនូវបច្ចេកវិទ្យា Advanced Lens on Plastic (ALoP) technology របស់ខ្លួន សម្រាប់ការរចនាប្រព័ន្ធសែនស័រកាមេរ៉ារបស់ Galaxy S25 Slim ឲ្យមានកម្រាស់ស្តើង ប៉ុន្តែ រក្សាបាននូវគុណភាពល្អប្រសើរដដែល។ 

 

ខណៈពេលដែលព័ត៌មានលម្អិតមិនទម្លាយលម្អិតទាក់ទិននឹងវិធីសាស្ត្រដែល Samsung អាចនឹងសម្រេចបាននូវការរចនាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងមុន ដែលមិនប៉ះពាល់ដល់ផ្នែករឹង អាយុកាលថ្ម ឬប្រព័ន្ធរក្សាធាតុត្រជាក់នៅឡើយតែ ប៉ុន្តែ មានការប៉ាន់ស្មានថា Samsung ទំនងជានឹងមានការប្រើប្រាស់បច្ចេកវិទ្យាថ្មប្រភេទស៊ីលីកុន-កាបូនអ៊ីណុក សម្រាប់ Galaxy S25 Slim។ 

 

សម្រាប់បច្ចេកវិទ្យាថ្ម Silicon-carbon anode នឹងជួយកែលម្អថ្មស្មាតហ្វូនដោយបង្កើននូវដង់ស៊ីតេថាមពលកម្រិតខ្ពស់ ធ្វើឱ្យថ្មកាន់បានយូរ ឬការរចនាថ្មមានកម្រាស់ស្តើងជាងមុន។ វាក៏ផ្តល់នូវការគ្រប់គ្រងកំដៅបានកាន់តែប្រសើរឡើងផងដែរ។ បន្ថែមពីនេះ Galaxy S25 Slim អាចនឹងប្រើប្រាស់ Snapdragon 8 Elite SoC ដែលមានប្រសិទ្ធភាពនៃប្រព័ន្ធដំណើរការ និងការគ្រប់គ្រងការឡើងកម្តៅបានយ៉ាងល្អថែមទៀតផង។

តាមប្រភពព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា Samsung នឹងបើកព្រឹត្តិការណ៍ Galaxy Unpacked 2025 ដើម្បីដាក់សម្ពោធ Galaxy S25 Series ដែលមានដូចជា Galaxy S25, S25 Plus, S25 Ultra ក៏ដូចជា Galaxy S25 Slim នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន