យោងតាមព័ត៌មានថ្មីនីថ្ងៃនេះ បានបញ្ជាក់ថា BYD Denza D9 DM-i ស៊េរីឆ្នាំ 2025 បង្ហាញវត្តមាននៅក្នុងហាងលក់បន្តនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌ស្អែកនេះ។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានការបំពាក់បន្ថែមនូវមុខងារ 5.0 DM plug-in hybrid system ហើយនិងប្រព័ន្ធ LiDAR នៅលើដំបូលខាងមុខ។ ជាមួយនឹងការបន្ថែមនូវមុខងារថ្មីៗនេះ ត្រូវបានគេបញ្ជាក់ថា នឹងធ្វើអោយអតិថិជនកាន់តែមានការពេញចិត្តខ្លាំងថែមទៀតមកលើ minivan ម៉ូដែលថ្មីនេះ ហើយក៏នឹងក្លាយជាអ្នកប្រកួតប្រជែងថ្មីនៅលើទីផ្សារប្រទេសចិនផងដែរ។
បន្ថែមពីលើការអាប់ដែតមុខងារថ្មីៗនេះ នៅលើ 2025 Denza D9 DM-i ក៏ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរនូវប៉ាណាមុខផងដែរ ដោយម៉ូដែលថ្មីនេះ មានឌីស្សាញជាមួយស្ទីល L-shaped ថ្មីជាមួយនិងការរចនាឡើងដោយchrome-plated elements។ នៅក្នុងនោះក៏មានការបញ្ជាក់ថា Denza D9 នេះក៏នឹងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយរបស់ BYD ដែលហៅt Eye of God DiPilot 300 driving assistance system រួមនិងមុខងារបើកបរដោយស្វ័យប្រវត្តិ Advanced Navigating-on-Autopilot ហើយនិងការចូលចតដោយស្វ័យប្រវត្តិ autonomous parking functions ទៀតផង។
រថយន្ត Denza D9 DM-i 2025 គឺនៅតែបន្តរក្សានូវរូបរាងដូចម៉ូដែលស្តង់ដារអញ្ចឹង ដោយមានតួខ្លួនប្រវែង5250mm ទទឹង 1960mm និងកំពស់ 1920mm ខណលដែលគម្លាតកង់មុខក្រោយប្រវែង 3110mm។ សម្រាប់កំពស់គឺខ្ពស់ជាងមុន 20mm។ និយាយពីផ្នែកខាងក្នុងវិញ នៅលើ 2025 Denza D9 DM-i គឺមានការបំពាក់នូវអេក្រង់ចំនួន 3 ។
2025 Denza D9 ដំណើរការជាមួយប្រព័ន្ធម៉ាស៊ីន Hybrid 1.5T Engine ភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ជំនាន់ចុងក្រោយរបស់ BYD គឺ DM-i5.0 និងដំណើរការប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ម៉ាស៊ីន Hybrid 1.5T របស់ Denza D9 ជំនាន់ថ្មីនេះ មានលទ្ធភាពអាចផលិតកំលាំងបាន 115kW ឬ 154 សេះ និងអាចជាន់ល្បឿនលឿនបំផុតបាន 190km/h។