no-alternative title
no-alternative title

កាមេរ៉ា Selfie នៅលើ Galaxy S26 Ultra នឹងបំពាក់នូវសិនស័ររបស់ Sony

កាន់តែកៀកហើយ សម្រាប់ព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung ដែលនឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។ មកដល់ពេលនេះ មានការទម្លាយចេញនូវព័ត៌មានលម្អិតៗជាច្រើនរូចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនៃក្រកូល Galaxy S26 Series ថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយចេញពីអ្នកទម្លាយ Ice Universe នៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងមានកាមេរ៉ាមុខទំហំ 12MP ដែលនេះ គឺជាសិនស័រ ថ្មី Sony IMX874 ដែលក្រុមហ៊ូន Samsung បានជំនូសអោយការប្រើប្រាស់នូវសិនស័រ  ISOCELL របស់ខ្លូនធ្លាប់តែដាក់កន្លងមក។

 

សម្រាប់សិនស័រ Sony ថ្មីនេះ គឺមានទំហំ 1/3.2 អ៊ីង និងកម្រិតចាប់រូបភាព 1.12μm pixel pitch ដូចទៅនឹងសិនស័រ  ISOCELL ដែលប្រើប្រាស់នៅលើស្មាតហ្វូនGalaxy S25 Ultra ក៏ដូចជាស្មាតហ្វូន Flagship ជំនាន់មុនៗនេះអញ្ចឹង។ សម្រាប់ Aperture នៅលើស្មាតហ្វូននេះ គឺមានទំហំ f/2.2។ ការធ្វើទំនើបកម្មនេះ ក្រុមហ៊ុន Samsung ហាក់ចង់ផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ជាច្រើនជាជាងការផ្លាស់ប្តូរទៅលើផ្នែក Hardware របស់ខ្លួន។ មួយវិញទៀតការប្តូរនេះ គឺមិនប៉ះពាល់ទៅលើការឌីស្សាញឡើងវិញទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះទេ។

សូមជំរាបថា សិនស័រ Sony ថ្មីនេះ គឺធ្លាប់បានទទួលនូវកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែភាពខ្លាំងនៃ Dynamic range និង Color rendering ហើយមិនត្រឹមតែពង្រឹងទៅលើគុណភាពនៃការថត Selfie នោះទេ គឺថែមទាំងអាចនឹងពង្រឹងទៅលើ Skin Tones, Highlights និង HDR Scenes កាន់តែប្រសើរជាងមុន។ គួរបញ្ជាក់ផងដែរថា សិនស័រនេះ អាចនឹងពង្រឹងទៅលើការថតរូបភាព Image កាន់តែឆ្លាតជាងមុន និងការបញ្ចូលនូវបច្ចេកវិទ្យា AI អោយកាន់តែប្រសើរថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍