no-alternative title
no-alternative title

Samsung ទម្លាយនូវកាមេរ៉ា Low-Light នៅលើ Galaxy S26 Ultra ជាមួយនឹងវីដេអូ AI

ថ្មីៗនេះ ក្រុមហ៊ុនSamsung ទើបតែទម្លាក់នូវវីដេអូផ្សព្វផ្សាយថ្មីមួយដែលបង្ហាញពីការ Upgrade នៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra របស់ខ្លួន ជាពិសេសគឺទៅលើការថតវីដេអូជាមួយនិងកម្រិត Low-Light ។ ជាមួយនិងវីដេអូថ្មីនេះ មានការបង្ហាញថា ទៅលើការពង្រឹងបច្ចេកវិទ្យាថតវីដេអូនេះ គឺមានជំនួយពីបច្ចេកវិទ្យា AI។ នៅក្នុងព័ត៌មាននេះ គឺមានការបង្ហាញថា ក្រុមហ៊ុន Samsung នៅតែបង្កើននូវការចាប់អារម្មណ៍មុនព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 នេះ ដែលក្រុមហ៊ុននេះនឹងបង្ហាញស្មាតហ្វូន Galaxy S26 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើវីដេអូខ្លីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ គឺមានការបង្ហាញនូវការថតវីដេអូ Low-Light និងការបង្កើនទៅលើសមត្ថភាពនៃការ Zoom ហើយទៅលើសមត្ថភាពកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះក៏អាចនឹងក្លាយជាការបោះជំហានថ្មីសម្រាប់មុខងារ Nightography ផងដែរ ប្រៀបធៀបជាមួយកាមេរ៉ាដែលមានស្មាតហ្វូនជំនាន់មុន។ 

បើមើលទៅលើវីដេអូនេះ នៅផ្នែកចុងក្រោយនៃវីដេអូ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏អះអាងថា ផ្នែកខ្លះនៃវីដេអូនេះ គឺបង្កើតឡើងដោយ AI Tools ផងដែរ។ ការសម្រេចចិត្តក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ សម្រាប់ការផ្សព្វផ្សាយទៅលើកាមេរ៉ារបស់ស្មាតហ្វូន Flagship របស់ខ្លួនអាចនឹងក្លាយជារឿងចម្លែកផងដែរ។ នៅពេលនេះ វីដេអូនេះ បានក្លាយជាការពិភាក្សារវាងមនុស្សជាច្រើននៅលើអ៊ីនធឺណិតផងដែរ។

សូមជំរាបថា ជាមួយនឹងបច្ចេកវិទ្យា AI នេះ គេនៅមិនទាន់មានការធានាថា វីដេអូនេះ ត្រូវបានថតចេញពីកាមេរ៉ារបស់ស្មាតហ្វូននេះទេ។ មានការលើកឡើងថា នេះ អាចជាវិធីដែលក្រុមហ៊ុន Samsung ធ្វើការរក្សាទុកនូវគំរូនៃកាមេរ៉ារបស់ស្មាតហ្វូននេះ នៅមុនព្រឹត្តិការណ៍នៃការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុននេះ តាមរយៈការប្រើប្រាស់នូវឃ្លីប AI នេះ សម្រាប់ការផ្សព្វផ្សាយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍