no-alternative title
no-alternative title

iPhone Flip ស្ថិតនៅក្នុងការអភិវឌ្ឍហើយនេះបើតាមរបាយការណ៍ថ្មីមួយចេញពី Bloomberg

តាមរបាយការណ៌មុននេះ បានបង្ហើបថា ក្រុមហ៊ុន Apple អាចនឹងចូលទៅកាន់ទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅក្នុងខែកញ្ញាឆ្នាំនេះហើយ ជាមួយនឹងការបង្ហាញស្មាតហ្វូនអេក្រង់បត់បានដែកលមានឈ្មោះថា iPhone Fold។ របាយការណ៍ជាច្រើនខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ ក៏មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានដែលមានទម្រង់ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy Z Flip 7 និង Motorola Razr 60 ផងដែរ ប៉ុន្តែមិនទាន់ច្បាស់ពីពេលវេលានោះទេ ដោយសារតែក្រុមហ៊ុនផ្អែកទៅលើការឆ្លើយតបនៃទីផ្សារទៅលើស្មាតហ្វូនបត់បានដែលក្រុមហ៊ុននឹងបង្ហាញនៅឆ្នាំនេះមុនសិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ របាយការណ៍ថ្មីមួយចេញពី Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានចាប់ផ្តើមតេស្តទៅលើស្មាតហ្វូនបត់បានរបស់ខ្លួនផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Apple ចាប់ផ្តើមតេស្តរួចហើយទៅលើស្មាតហ្វូនបត់បាន clamshell iPhone ដែលគេហៅថា iPhone Flip។ ប្រភពផ្គត់ផ្កង់ទម្លាយថា ក្រុមហ៊ុនបានផ្លាស់ប្តូរលើសពីការពិភាក្សានៃគំនិតស្មាតហ្វូនដំបូងនេះ ហើយក្រុមហ៊ុននេះ ក៏បានតេស្តទៅលើផ្ទៃក្នុងសិនមុននឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំផងដែរ។

ផ្អែកតាមរបាយការណ៍ជាច្រើនមុននេះ ដែលចេញពីអ្នកវិភាគជាច្រើននៅក្នុងឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple គឺផ្តោតទៅលើយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់ស្មាតហ្វូនបត់បានរបស់ខ្លួនដែមានទម្រង់ Flip។ ស្មាតហ្វូន iPhone Flip អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅឆ្នាំ 2027 ខាងមុខ។ តាមរយៈនៃការធ្វើការងារនៅលើស្មាតហ្វូនទម្រង់ Clamshell របស់ Apple នៅពេលនេះ ត្រូវបានគេនិយាយថា គឺគ្រាន់តែជាការចាប់ផ្តើមសម្រាប់អតិថិជន ដែលត្រូវការស្មាតហ្វូនរូបរាងតូចសម្រាប់ដាក់នៅក្នុងហោប៉ាវប៉ុណ្ណោះ សម្រាប់ជំហ៊ានបន្ទាប់ខ្លួននោះ គឺក្រុមហ៊ុននេះ នឹងមានផ្តោតទៅលើស្មាតហ្វូនបត់បានជាច្រើនម៉ូដែលថែនទៀទ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍